fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Ighalo បញ្ជាក់សារជាថ្មីចំពោះអនាគតរបស់ខ្លួនជាមួយក្រុម Man Utd ក្រោយក្លឹបដើមគេ ផ្តល់ជូនប្រាក់ឈ្នួលថ្មីខ្ពស់មួយ

ខ្សែប្រយុទ្ធខ្ចីជើងរបស់ក្លឹប Manchester United កីឡាករ Odion Ighalo បានបញ្ជាក់យ៉ាងច្បាស់ថារូបគេចង់បន្តស្នាក់់នៅទឹកដី Old Trafford បើទោះត្រូវបានគេផ្តល់ជូននូវកិច្ចព្រមព្រៀងថ្មីដ៏ធំបំផុតមួយ ដើម្បីស្នាក់នៅក្លឹប Shanghai Shenhua ទៀតក៏ដោយ ។

Odion Ighalo

ជាក់ស្តែងខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់តាំងពីផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករា ដោយស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ នៅក្នុងការប្រកួតទាំងអស់ ។

Odion Ighalo

តែទោះយ៉ាងណាកិច្ចព្រមព្រៀងរបស់ Ighalo នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣១ ខែឧសភាខាងមុខនេះ ដែលមានន័យថា United ទំនងជាចង់ផ្តល់ជូនកិច្ចសន្យាជាអចិន្ត្រៃយ៍មួយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ដោយពឹងផ្នែកទៅលើទម្រង់លេងរបស់គេ ចំពេលរដូវកាលនៅក្នុងក្របខ័ណ្ឌត្រូវបានផ្អាក ។

ប៉ុន្តែទោះជាយ៉ាងណាភាគីចិនហាក់មិនចង់បាត់បង់ Ighalo ទៅនោះទេ ដោយពួកគេកំពុងព្យាយាមផ្តល់ជូនសំណើផ្ទាល់ខ្លួនមួយ ដែលមានតម្លៃពលកម្មប្រមាណ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធរូបនេះ បដិសេធក្លិបបិសាចក្រហម ។

Odion Ighalo

ប៉ុន្តែឥឡូវនេះ Ighalo បានបញ្ជាក់យ៉ាងច្បាស់ថារូបគេ នៅតែចង់បន្តស្នាក់នៅទឹកដី Old Trafford ហើយគេក៏នឹងព្រមកាត់បន្ថយប្រាក់ពលកម្មផ្ទាល់ខ្លួនផងដែរ ដើម្បីផ្តល់ឱកាសឲ្យក្រុម United អាចចុះហត្ថលេខាលើកិច្ចសន្យាអចិន្ត្រៃយ៍របស់គេកាន់តែងាយស្រួល ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Robson ថា Fernandes កាន់តែមើល កាន់តែដូចអតីតជើងចាស់់ក្រុម Man Utd រូបនេះដែរ

អតីតប្រធានក្រុមបិសាចក្រហម Manchester United លោក Bryan Robson បានប្រដូចខ្សែបម្រើ Bruno Fernandes ទៅនឹងអតីតជើងចាស់របស់ក្លឹបលោក Paul Scholes ។

Bryan Robson  

គួរបញ្ជាក់ផងដែរថា Fernandes បានធ្វើឱ្យ Man Utd ក្លាយជាក្រុមគួរឲ្យខ្លាចមួយ បន្ទាប់ពីការមកដល់របស់គេ ពីក្រុម Sporting CP រកាលពីខែមករា ដោយអាចរកបាន ៣ គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់ មុនពេលរដូវកាលទាំងមូលត្រូវផ្អាក ។

Bruno Fernandes

មិនតែប៉ុណ្ណោះគ្រាប់បាល់បញ្ចូលទី និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតទាំង ៣ នេះ បានជួយឲ្យ Fernandes ឈ្នះពានជាកីឡាករឆ្នើមប្រចាំខែរបស់ Premier League កាលពីខែកុម្ភៈ មុនពេលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំខែរបស់ក្រុមបិសាចក្រហម សម្រាប់ខែមីនាផងដែរ ។

ហើយយ៉ាងណាមិញជើងចាស់លោក Robson បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះកីឡាករសញ្ជាតិព័រទុយហ្កាល់វ័យ ២៥ ឆ្នាំរូបនេះ បន្ទាប់ពីមានការចាប់ផ្តើមដ៏ល្អបំផុតមួយ សម្រាប់ក្រុម United នៅក្នុងលីគកំពូលរបស់អង់គ្លេស​ ។

Bruno Fernandes

មិនតែប៉ុណ្ណោះលោក Robson បានប្រាប់ talkSPORT ថា ៖ “ ចាប់តាំងពីគាត់ចូលមក គាត់បានក្លាយជាកីឡាករពិសេសម្នាក់ ។ គាត់មានអាកប្បកិរិយាអស្ចារ្យណាស់ ” ។ ” គាត់មិនដូចជាជើងចាស់ Roy Keane, Paul Ince ឬកីឡាករ Nicky Butt នោះទេ ។ ប៉ុន្តែសម្រាប់ខ្ញុំ គាត់គឺដូច Paul Scholes គាត់ពូកែបណ្តើបាល់ចោះចូលចន្លោះតូចៗរបស់ខ្សែការពារ និងខ្សែបម្រើ ដែលជាហេតុធ្វើឲ្យកន្លែងទាំងនោះមានភាពទំនេរ នឹងធ្វើឲ្យមិត្តរួមក្រុមមានឱកាសច្រើន ” ៕

Paul Scholes

ប្រភព: Goal 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker