fbpx
បាល់ទាត់អឺរ៉ុបអ៊ីតាលី

Immobile និយាយ​បែប​ណ​ខ្លះ ក្រោយ​ឈ្នះ​ពាន​ស្បែក​ជើង​មាស​លើក​ដំបូង​ក្នុង​អាជីព?

Ciro Immobile បាន​បញ្ចប់​រដូវ​កាល Serie A ដោយ​រក​បាន ៣៦ គ្រាប់​សរុប​ក្នុង​លីគ ជាប់​ឈ្មោះ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​រដូវ​កាល​នៅ​លីគ​កំពូល​អឺរ៉ុប និង​តាម​ស្មើ​កំណត់ត្រា​ចាស់​របស់ Gonzalo Higuian ដែល​អាច​រក​បាន ៣៦ គ្រាប់/រដូវកាល។

Ciro Immobile

បុរស​វ័យ ៣០ ឆ្នាំ​ក៏​ជា​កីឡាករ​អ៊ីតាលី​ទី ៣ ក្នុង​ប្រវត្តិសាស្រ្ត​ផង​ដែរ ដែល​ធ្លាប់​បាន​ឈ្នះ​ពាន​ស្បែក​ជើង​មាស ហើយ​ជាមួយ​ជោគជ័យ​ដ៏​ធំ​សម្បើម​នេះ Immobile ក៏​បាន​និយាយ​ប្រាប់ Lazio Style Channel យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​និង​មោទនភាព​ខ្លាំង​បំផុត ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​សម្រេច ជា​ពិសេស​គឺ​មើល​ត្រលប់​ទៅ​ក្រោយ​វិញ​ពី​ចំណុច​ដែល​ខ្ញុំ​ចាប់​ផ្តើម​និង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់”។

Ciro Immobile

លោក​បន្ត៖ “ប្រសិន​អ្នក​មាន​ភាព​ជឿជាក់ ពេល​ខ្លះ​ក្តី​ស្រមៃ​ប្រាកដ​អាច​ក្លាយ​ជា​ការ​ពិត ដោយ​ខ្ញុំ​មាន​តែ​ពាក្យ​ថា​អរគុណ ដល់​អ្នកចាត់ការ​និង​បណ្តា​បុគ្គលិក​ក្នុង​ក្លឹប ក៏​ដូច​ជា​មិត្ត​រួម​ក្រុម ហើយ​ខ្ញុំ​សូម​និយាយ​ថា​កំណត់ត្រា​នេះ​គឺ​សម្រាប់​ក្រុម​ទាំង​មូល​តែ​ម្តង”។

Gonzalo Higuain

បញ្ជាក់​ថា Immobile នឹង​បន្ត​ការ​ប្រកួតប្រជែង​ដ៏​តានតឹង​ថែម​ទៀត​នា​រដូវ​កាល​ក្រោយ បន្ទាប់​ពី Lazio អាច​រក្សា​ចំណាត់ថ្នាក់​លេង UCL ​ក្រោយ​ឈរ​ចំណាត់ថ្នាក់​ទី ៤ ក្នុង​តារាង Serie A៕

ប្រភព៖ Sportskeeda

អានអត្ថបទបន្ទាប់៖ ពាន FA Cup មួយ​មិន​គ្រប់គ្រាន់​ទេ លុះ​ត្រា Arsenal ប៉ះប៉ូវ​រឿង​នេះ ទើប Aubameyang ព្រម​នៅ

ជ័យជម្នះ​របស់ Arsenal នៅ​ពាន FA Cup ត្រូវ​បាន​គេ​ជឿ​ថា ជា​ជោគជ័យ​អាច​ស្អំ​ចិត្ត​ឲ្យ P-E Aubameyang ​បន្ត​ឈរ​ជើង​នៅ​កាំភ្លើង​ធំ នា​រយៈ​ពេល​យូរ​បន្ថែម​ទៀត​បាន ខណៈ​ដែល​កុងត្រា​របស់​គេ​ត្រូវ​នឹង​បញ្ចប់​នៅ​រដូវ​កាល​ក្រោយ​ហើយ​នោះ។

P-E Aubameyang
Arsenal

តាម​ប្រភព​ពី AF បាន​ចុះ​ផ្សាយ ជ័យជម្នះ​យប់មិញ​គឺ​មិន​ទាន់​គ្រប់គ្រាន់​នឹង​អាច​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​សញ្ជាតិ​ហ្គាបុង​បន្ត​នៅ Emirate Stadium បាន​នោះ​ទេ ដរាប​ណា​ក្លឹប​មិន​ព្រម​បន្ថែម​តម្លៃ​ពលកម្ម​ដ៏​សមរម្យ​មួយ​ឲ្យ។

នោះ​គឺ​កីឡាករ​វ័យ ៣១ ឆ្នាំ​ចង់​បាន​ប្រាក់​ពលកម្ម​លើ​កុងត្រា​ថ្មី ដែល​មាន​តម្លៃ ២៥០ ០០០ ផោន/សប្តាហ៍ ពោល​គឺ​ច្រើន​ជាង​កុងត្រា​បច្ចុប្បន្ន​ ៧០ ០០០ ផោន/សប្តាហ៍។ ទំហំ​នេះ​រាប់​ថា​នៅ​ទាប​ជាង Mesut Ozil ដែល​ជា​កីឡាករ​មិន​សូវ​សកម្ម​ជាមួយ​ក្លឹប រក​បាន​ដល់ ៣៥០ ០០០ ផោន/សប្តាហ៍​ឯ​ណោះ ហើយ​នៅ​ប្រកួត​យប់មិញ មិន​មាន​ទាំង​វត្តមាន​របស់​គេ​នៅ​ក្នុង​កីឡដ្ឋាន​ផង។

P-E Aubameyang

បញ្ជាក់​ថា​ប្រសិន​ការ​ចរចា​មិន​ត្រូវរ៉ូវ នោះ Aubameyang អាច​នឹង​ចាកចេញ​ជាមួយ​តម្លៃ​ខ្លួន​បច្ចុប្បន្ន​ប្រមាណ ៣០ លាន​ផោន ហើយ​ទ្រនំ​បន្ទាប់​របស់​គេ​អាច​ជា​ក្លឹប Barcelona ឬ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ក្រៅ​តំបន់​អឺរ៉ុប​តែ​ម្តង៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker