fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអ៊ីតាលី

Inter ប្រកាសចង់បានថ្លៃខ្លួន ៦២ លានផោន ក្រោយពីបដិសេធសំណើក្រុម PSG សម្រាប់តារាឆ្នើមពួកគេរូបនេះ

ក្លឹប Inter Milan បានច្រានចោលសំណើរបស់ក្រុមអ្នកមាន Paris Saint-Germain សម្រាប់តម្លៃខ្លួន ៤៥ លានផោន បូករួមនឹងប្រាក់រង្វាន់ ៩ លានផោនទៀត សម្រាប់ខ្សែប្រយុទ្ធ Mauro Icardi ខណៈក្រុមយក្សនៅបារាំងមួយនេះ កំពុងសម្លឹងរកមើលលទ្ធលទ្ធភាព នៅក្នុងការចុះហត្ថលេខាជាអចិន្ត្រៃយ៍មួយ សម្រាប់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ។

Mauro Icardi

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានចំណាយពេល នៅក្នុងរដូវកាល ២០១៩-២០ ជាមួយលក្ខខណ្ឌខ្ចីជើងនៅឯទីក្រុងបារីស នឹងជាកន្លែងដែលរូបគេអាចបំប៉ោងសំណាញ់ទីបាន ១២ គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង ២០ ប្រកួត សម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue1 នេះផងដែរ ។

Mauro Icardi

ហើយយ៉ាងណាមិញវាត្រូវបានគេយល់ថាក្រុម PSG ចង់ធ្វើឲ្យកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ចូលរួមជាមួយពួកគេនៅក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ ក៏ប៉ុន្តែក្រុម Inter Milan នឹងព្រមទទួលយកការផ្តល់ជូនណាមួយ ដែលមានតម្លៃ ៥៤ លានផោនបូករួមប្រាក់បន្ថែម ៨ លានផោនផ្សេងទៀតប៉ុណ្ណោះ សម្រាប់ Icardi នេះបើយោងតាមការឲ្យដឹងពី Sky Sport Italia និង La Gazzetta Dello Sport ។

Mauro Icardi

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន Icardi បានចុះកិច្ចសន្យានៅក្នុងក្រុម Inter រហូតដល់រដូវក្តៅឆ្នាំ ២០២២ មុនពេលដាក់ឲ្យខ្ចីជើងទៅកាន់ក្លឹបបារាំង ប៉ុន្តែទោះជាយ៉ាងណាខ្សែប្រយុទ្ធរូបនេះ អាចនឹងត្រូវចាកចេញពីកីឡដ្ឋាន San Siro បាន ប្រសិនបើក្រុម PSG អាចបង្កើនការផ្តល់ជូនរបស់ពួកគេនោះ ៕

ប្រភព: Dailly Mail 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Hargreaves បង្ហើបប្រាប់ពីក្លឹបនៅ PL មួយណា ដែលសក្តិសមសម្រាប់ Werner បំផុត

អតីតជើងចាស់លោក Owen Hargreaves ជឿជាក់ថាកីឡាករ Timo Werner នឹងសក្តិសសមជាមួយនឹងក្លឹបហង្សក្រហម Liverpool យ៉ាងល្អឥតខ្ចោះ ព្រោះស្ទីលលេងរបស់គេគឺស្រដៀងទៅនឹងក្លឹបនៅក្របខ័ណ្ឌ Premier League មួយនេះ  ។

Owen Hargreaves 

មិនតែប៉ុណ្ណោះលោក Hargreaves ក៏បានធ្វើការប្រៀបធៀបខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់រូបនេះ ទៅនឹងខ្ញីចាស់លោក Fernando Torres ផងដែរ ដោយសារតែរបៀបលេងរបស់គេ ហើយថែមទាំងបានណែនាំឲ្យតារាឆ្នើមរូបនេះ ចុះហត្ថលេខាជាមួយក្រុម Liverpool ទៀតផង ។

Timo Werner

ជាក់ស្តែងដោយរំលឹកពីពេលវេលារបស់ Torres ដែលធ្លាប់លេងឲ្យក្រុមតោខៀវ និងរបៀបដែលគាត់បានព្យាយាមសម្របខ្លួនបានយ៉ាងល្អទៅនឹងលីគកំពូលរបស់អង់គ្លេសមួយនេះ រួមទាំងបានឈ្នះពានរង្វាន់នៅទឹកដី Anfield ផងដែរ ខណ:លោក Hargreaves ជឿជាក់ថា Werner គួរតែរៀនសូត្រពីជើងចាស់រូបនេះ សម្រាប់ការផ្លាស់ប្តូរនៅរដូវក្តៅខាងមុខនេះ ។

Fernando Torres

មិនតែប៉ុណ្ណោះ Hargreaves បាននិយាយថា ៖ ” ខ្ញុំគិតថា Timo Werner នឹងអាចរកគ្រាប់បាល់បានគ្រប់ទីកន្លែងដែលគាត់ទៅ ប៉ុន្តែខ្ញុំជឿជាក់ថាការសម្រេចចិត្តរបស់គាត់ នឹងអាស្រ័យស្ថានភាពជាក់ស្តែង ។ គាត់ដូចគ្នាទៅនឹង Torres សម្រាប់របៀបលេងរបស់ពួកគេ ។ ខ្ញុំជឿថា Liverpool នឹងសក្តិសមសម្រាប់គាត់បំផុត ” ៕​

Timo Werner

ប្រភព: Besoccer 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker