fbpx
អាល្លឺម៉ង់អេស្ប៉ាញ

James និយាយពីអនាគតរបស់ខ្លួន សំរាប់ការត្រលប់ទៅ Real Madrid វិញ ក្រោមការដឹកនាំរបស់ Zidane

បន្ទាប់ពីជួយអោយក្រុម Bayern Munich ឈ្នះការប្រកួតទល់នឹងក្រុម Mainz ក្នុងលទ្ធផល ៦-០ រួចមក ខ្សែបម្រើ James Rodriguez ដែលរកបានហេតទ្រីគ ត្រូវបានអ្នកកាសែតជជីកសួរ ពីលទ្ធភាពនៃការត្រលប់មកកាន់ក្លឹប Real Madrid វិញ បន្ទាប់ពីក្លឹបបានតែងតាំងគ្រូបង្វឹក Zinedine Zidane សារជាថ្មី។

កីឡាករសញ្ជាតិកូឡុំប៊ីបានឆ្លើយតបថា ៖  “យើងចាំមើលទាំងអស់គ្នា ថាតើនឹងមានអ្វីកើតឡើង។ វានៅសល់ការប្រកួតជាច្រើនថែមទៀត មុនពេលពិចារណារឿងនេះ។”

ហើយ James ថា រូបគេមិនមានបញ្ហាអ្វីធំដុំជាមួយនឹង Zidane នោះទេ ខណ៖ការត្រលប់មកវិញរបស់គ្រូបង្វឹកសញ្ជាតិបារាំង សំរាប់ការដឹកនាំក្រុម Real Madrid មិនប៉ះពាល់អ្វីឡើយសំរាប់អនាគតរបស់គេ។

គួររំលឹកថា ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានក្លឹប Real Madrid ដាក់អោយ Bayern Munich ខ្ចីជើងពីររដូវកាល ហើយកិច្ចសន្យានឹងត្រូវផុតកំនត់នៅរដូវក្ដៅខាងមុខនេះ ហើយ James អាចត្រលប់មក ទឹកដី Bernabeu វិញ ក្នុងករណីដែល ក្លឹបអាល្លឺម៉ង់ មិនទិញរូបគេផ្ដាច់ពី Real៕

ប្រភព៖ AS

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker