fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

James នឹងត្រូវជ្រើសយកមួយ រវាងក្លឹបកំពូលនៅ PL បីនេះ ខណ:អនាគតរបស់គេ ក្នុងក្រុម R.Madrid ហាក់ត្រូវបញ្ចប់

យោងតាមរបាយការណ៍មួយបាននិយាយថាកីឡាករ James Rodriguez នឹងត្រូវធ្វើការសម្រេចចិត្តអំពីអនាគតរបស់គេ នៅឯក្លិប Real Madrid រួមជាមួយក្លឹបកំពូល ៣ ទៀត ក្នុងក្របខ័ណ្ឌ Premier League ដែលកំពុងធ្វើការប្រជែងគ្នា ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរូបនេះ ។

ជាក់ស្តែងក្រុម Arsenal មានទំនាក់ទំនងជាយូរមកហើយជាមួយកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ខណ:រូបគេកំពុងជួបប្រទះការលំបាកជាច្រើន សម្រាប់អាជីរបស់ខ្លួននៅឯប្រទេសអេស្ប៉ាញ ចាប់តាំងពីវិលត្រលប់មកពីក្របខ័ណ្ឌ Bundesliga វិញ ។

James Rodriguez

គួរបញ្ជាក់ថា Rodriguez បានចំណាយពេលនៅក្នុងលក្ខខណ្ឌខ្ចីជើងនៅឯក្លិប Bayern Munich ប៉ុន្តែត្រូវបានគេបញ្ជូនមកកាន់ក្រុម R.Madrid វិញបន្ទាប់ពីក្លឹបនៅអាល្លឺម៉ង់មួយនេះ បានបដិសេធមិនព្រមធ្វើការចុះហត្ថលេខាលើរូបគេជាអចិន្ត្រៃយ៍ ។

James Rodriguez

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណ៍ពី Marca បានអះអាងថា James កំពុងតែរៀបចំផែនការ ដើម្បីចាកចេញពីក្រុម Madrid នៅរដូវក្តៅខាងមុខនេះ ខណ:គេកំពុងមានជម្រើសក្លឹបកំពូលនៅ PL ៣ ក្នុងដៃផងដែរ ដែលរួមមាន Arsenal, Everton និង Wolves ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Carrick ទម្លាយពីភាពខកចិត្តដ៏ធំបំផុតមួយ នៅក្នុងអាជីពជាកីឡាកររបស់ក្រុម Man Utd របស់ខ្លួន

Michael Carrick គ្រូបង្វឹកជំនួយរបស់ក្រុមបិសាចក្រហម Manchester United បានសារភាពថាការបរាជ័យចុងក្រោយរបស់ក្លឹប ក្នុងឆ្នាំ ២០០៩ នៅក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងរបស់ក្រុម Barcelona នៅតែធ្វើឱ្យលោកមានការខកចិត្តខ្លាំង រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

Michael Carrick 

គួរបញ្ជាក់ថាអតីតខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានសម្រេចចិត្តចូលនិវត្តពីបាល់ទាត់ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីទទួលបានពានរង្វាន់ចំនួន ១២ នៅឯទឹកដី Old Trafford បន្ទាប់ពីការផ្លាស់ប្តូរក្នុងតម្លៃខ្លួនប្រមាណ ១៨,៦ លានផោនពីក្រុម Tottenham ។

មិនតែប៉ុណ្ណោះ Carrick ក៏បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៥ នឹងពានរង្វាន់ធំៗផ្សេងទៀតចំនួន ៦ ផងដែរ ហើយរួមទាំងពានរង្វាន់ក្របខណ្ឌ UCL នៅពេលប្រកួតផ្តាច់ព្រ័ត្រទល់ក្រុម Chelsea ក្នុងឆ្នាំ ២០០៨ ។

Michael Carrick

លើសពីនេះក្រុម United ក៏មានឱកាសដើម្បីក្លាយជាម្នាស់ពានរង្វាន់ UCL ម្តងទៀត នៅក្នុងឆ្នាំបន្ទាប់ផងដែរ ដោយពួកគេត្រូវជួបជាមួយក្រុម Barca នៅក្នុងទីក្រុង Rome តែទោះបីជាយ៉ាងណាក៏ដោយ Lionel Messi គឺជាផ្នែកសំខាន់មួយ ដែលជួយឲ្យក្រុម Barca បំបាក់ United នៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ខណ:ដែលវាបានធ្វើឲ្យលោក Carrick នៅតែមានអារម្មណ៍សោកស្តាយខ្លាំងបំផុត ចំពោះការបរាជ័យដ៏ធំមួយនេះ ។

Michael Carrick

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker