ពត៌មានដោះដូរកីឡាករ អង់គ្លេស

James Rodriguez រកបានទ្រនំថ្មី ដោយផ្ទរចេញពី Real Madrid ក្នុងតម្លៃ ២២លានផោន

Everton បានសម្រេចការព្រមព្រៀងផ្ទេរ ខ្សែបម្រើ James Rodriguez ក្នុងតម្លៃ ២២លានផោន ពីក្លឹប Real Madrid។

James Rodriguez

ខ្សែបម្រើវ័យ២៩ឆ្នាំ បានចុះហត្ថលេខារយៈពេល២ឆ្នាំ ហើយមានជម្រើសបន្ដមួយឆ្នាំបន្ថែមទៀត ដែលធ្វើឲ្យរូបគេអាចធ្វើការរួមគ្នាជាមួយលោក Carlo Ancelotti ជាលើកទី៣ បន្ទាប់ពីនៅ Real Madrid និង Bayern Munich។

James Rodriguez

គួររំឮកថាលោក Ancelotti បាននាំយក James មកចូលរួមពីក្លឹប Monaco កាលពីឆ្នាំ ២០១៤ ប៉ុន្ដែអតីតម្ចាស់ពានស្បែកជើងមាស World Cup 2014 ហាក់មិនទទួលបានឱកាសចូលរួមការប្រកួតបានច្រើននោះទេ ហើយត្រូវបានក្លឹបដាក់ឲ្យ Bayern Munich ខ្ចីជើង២រដូវកាល។

James Rodriguez

ទោះបីជានៅសល់កុងត្រារយៈពេលមួយឆ្នាំជាមួយ Real Madrid ប៉ុន្ដែ ខ្សែបម្រើសញ្ជាតិកូឡុំប៊ី មិនបន្ដរួមរស់ជាមួយក្លឹបអធិរាជសនោះទេ ដោយសារតែរូបគេ មិនស្ថិតនៅក្នុងជម្រើសរបស់អ្នកចាត់ការក្លឹបលោក Zinedine Zidane៕

ប្រភព៖ Sky Sports

You may also like