ពត៌មានដោះដូរកីឡាករ អ៊ីតាលី អេស្ប៉ាញ

Juve ងាកមកចាប់អារម្មណ៍អតីតមិត្តរួមក្រុមរបស់ Pirlo បើការផ្ទេរ Suarez ត្រូវបរាជ័យ

ក្លឹបយក្សអ៊ីតាលី Juventus បានងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធ Alvaro Morata របស់ Atletico Madrid ដែលធ្លាប់ជាអតីតមិត្តរួមក្រុមរបស់លោក Andrea Pirlo កាលនៅជាកីឡាករ ប្រសិនបើពួកគេមិនអាចនាំយក Luis Suarez ពីក្លឹប Barcelona បានសម្រាប់ប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

Pirlo & Morata

ក្រុមដែលដឹកនាំដោយលោក Pirlo មានទំនាក់ទំនងក្នុងការផ្ទេរ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Suarez ខណៈដែលកីឡាកររូបនេះ ស្ថិតនៅក្នុងបញ្ជីដែលត្រូវលក់ចេញរបស់ Barca។

Luis Suarez

ទោះយ៉ាងណាក្ដី បើតាមការចុះផ្សាយរបស់សារព័ត៌មាន Diario AS បានឲ្យដឹងថា Juventus សម្លឹងឃើញជម្រើសថ្មីផ្សេង ដោយសារតែក្លឹបយក្សកាតាឡាន់ទាមទារ ១០លានផោនសម្រាប់តម្លៃផ្ដាច់កុងត្រារបស់ Suarez ហើយក្លឹបអ៊ីតាលី អាចនឹងចំនាយ ១២លានអឺរ៉ូ សម្រាប់ប្រាក់ពលកម្មក្នុងមួយឆ្នាំ។

Luis Suarez

ដូច្នេះហើយបានជា Morata ដែលធ្លាប់ជាកីឡាករក្លឹបសេះបង្កង់ ក្លាយជាគោលដៅខ្សែប្រយុទ្ធដែលត្រូវនាំយកមកចូលរួមនៅទីក្រុងទូរីន ខណៈដែលខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ហាក់បង្ហាញទម្រង់លេងមិនសូវបានល្អសម្រាប់ក្រុម Atletico នោះទេ៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ អស់ផ្លូវឃាត់! ចុងក្រោយ Liverpool ដាក់ចេញតម្លៃខ្លួនជាពិសេសមួយសម្រាប់ Wijnaldum ក្រោយ Barca ចាប់ចិត្តខ្លាំង

ក្រុមហង្សក្រហម Liverpool បានជូនដំណឹងទៅកាន់ក្រុមអ្នកមានបុណ្យ Barcelona ថាពួកគេចង់តម្លៃខ្លួនយ៉ាងហោចណាស់ ១៥ លានផោន សម្រាប់ខ្សែបម្រើ Gini Wijnaldum នៅរដូវក្តៅនេះ ។

ជាក់ស្តែងគ្រូបង្វឹកលោក Ronald Koeman ចង់នាំកីឡាករសញ្ជាតិហូឡង់រូបនេះ មកកាន់កីឡដ្ឋាន Camp Nou ចំពេលដែល Wijnaldum ក៏កំពុងសម្លឹងរកច្រកចេញពីក្រុមអង់គ្លេសផងដែរ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅសល់រយ:ពេលមិនបាន ១២ ខែទៀតផង ។

ប៉ុន្តែទោះជាយ៉ាងណាក្រុម Barca ដែលកំពុងទទួលរងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជឿងជាក់ថាពួកគេអាចនឹងចុះហត្ថលេខាលើតារាឆ្នើមវ័យ ២៩ ឆ្នាំរូបនេះ ក្នុងតម្លៃប្រហែល ១០ លានផោនប៉ុណ្ណោះ ។

តែទោះជាកយ៉ាងណាតម្លៃនេះគឺមិនមែនជាអ្វីដែលក្រុម Liverpool ចង់បានសម្រាប់កីឡាករ ដែលពួកគេធ្លាប់បានចំណាយទឹកប្រាក់រហូតដល់ ២៣ លានផោន ដើម្បីទិញយកពីក្រុម Newcastle កាលពី ៤ ឆ្នាំមុននោះឡើយ ៕

ប្រភព: Mirror 

You may also like