fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

Juventus កំពុងពិចារណា ចុះហត្ថលេខាលើកីឡាករតម្លៃ ៥៨ លានផោន របស់ Man City ម្នាក់

យោងតាមសេចក្តីរាយការណ៍មួយបានបង្ហាញថាក្រុមសេះបង្កង់ Juventus កំពុងតែត្រៀមខ្លួន ធ្វើការផ្លាស់ប្តូរធំមួយ នៅរដូវក្តៅខាងមុខនេះ សម្រាប់ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុម Manchester City ។

Gabriel Jesus 

គួរបញ្ជាក់ថាគ្រូបង្វឹកលោក Maurizio Sarri ចង់បន្ថែមជម្រើសប្រយុទ្ធទៅក្នុងក្រុមរបស់លោក រួមជាមួយកីឡាករ Cristiano Ronaldo, Paulo Dybala និង Gonzalo Higuain  ។

Cristiano Ronaldo, Paulo Dybala

ហើយយ៉ាងណាមិញបើតាមរបាយការណ៍ពី Tuttosport បានអោយដឹងថាលោក Sarri គឺជាអ្នកគាំទ្រដ៏ធំមួយរបស់ Jesus ខណ:ទេពកោសល្យរបស់ខ្សែប្រយុទ្ធប្រេសុីលរូបនេះ ធ្វើឲ្យគ្រូបង្វឹករបស់ក្រុម Juventus មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអាចធ្វើឲ្យឈានដល់មានការផ្លាស់ប្តូរតម្លៃខ្លួន ៥៨ លានមួយ នៅរដូវក្តៅខាងមុខនេះ ។

Gabriel Jesus

ជាក់ស្តែង Jesus បានចូលរួមជាមួយក្លឹប City នៅឆ្នាំ ២០១៧ ពីក្រុម Palmeiras និងបានបន្តរកគ្រាប់បាល់បាន ៦១ គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ១៣៣ ប្រកួតសម្រាប់ក្លឹប ប៉ុន្តែក្រោយពីមានការហាមឃាត់រយៈពេល ២ ឆ្នាំរបស់ Man City ក្នុងក្របខ័ណ្ឌ Champions League ខណ:បានធ្វើឲ្យកីឡាករនៅក្នុងក្រុមជាច្រើន កំពុងពិចារណាលើអនាគតរបស់ពួកគេ នៅចុងបញ្ចប់រដូវកាលនេះ ៕​

Gabriel Jesus

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ គ្រូធំ Ajax សង្ឃឹមថាអាចរក្សាតារាឆ្នើមរបស់ខ្លួនរូបនេះឲ្យនៅក្លឹបបាន ខណ: R.Madrid & Man Utd ចង់បានខ្លាំង

អនាគតរបស់កីឡាករ Donny van de Beek កំពុងត្រូវបានលើកឡើងយកមកពិភាក្សា នៅមុនពេលក្រុម Ajax ត្រូវប្រកួតក្នុងពានរង្វាន់ក្របខណ្ឌ Europa League ទល់ក្រុម Getafe នារាត្រីនេះ ។

ជាក់ស្តែងលោក Erik ten Hag គ្រូបង្វឹកក្រុម Ajax សង្ឃឹមថានឹងអាចរក្សាខ្សែបម្រើឆ្នើមរូបនេះ ឲ្យស្នាក់នៅក្លឹបបន្តទៀតបាន ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹប Real Madrid និង Manchester United ។

គួរបញ្ជាក់ថា Van de Beek ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរមួយ ទៅកាន់ក្លិបយក្សនៅ LaLiga , Madrid ខណ:កិច្ចសន្យាមួយ ត្រូវបានគេយល់ថាត្រូវបានព្រមព្រៀងរួចរាល់ហើយ កាលពីខែមករាកន្លងទៅ ។

តែទោះជាយ៉ាងណាគ្រូបង្វឹកលោក  Erik ten Hag ត្រូវបានគេសាកសួរជុំវិញអនាគតរបស់ De Beek នៅមុនពេលការប្រកួតក្របខណ្ឌ Europa League ខណ:គាត់បានបញ្ជាក់ថាចង់ឃើញខ្សែបម្រើរូបនេះ យល់ព្រមស្នាក់នៅក្លឹបបន្តទៀត នៅរដូវក្តៅខាងមុខ ៕

ប្រភព: Besoccer 

 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker