ពត៌មានដោះដូរកីឡាករ អ៊ីតាលី

Juventus ចង់យក Bernardeschi ទៅដូរយកតារាឆ្នើមរបស់ក្រុម Man Utd ម្នាក់ មកចាប់ដៃគូជាមួយ De Ligt

ក្លឹបសេះបង្កង់ Juventus កំពុងសំលឹងឃើញការចុះហត្ថលេខាលើកីឡាករ Chris Smalling របស់ក្រុមបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ខណ:ពួកគេមានឆន្ទៈក្នុងការផ្តល់ជូនកីឡាករ Federico Bernardeschi នៅក្នុងកិច្ចព្រមព្រៀងដោះដូរមួយនេះះផងដែរ ។

Federico Bernardeschi 

គួរបញ្ជាក់ផងដែរថាខ្សែការពាររូបនេះ បានចំណាយនៅក្នុងប្រទេសអ៊ីតាលីជាមួយក្រុម Roma សម្រាប់លក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទម្រង់លេងរបស់គេ ប៉ុន្តែទោះជាយ៉ាងណាគេបានត្រៀមខ្លួនរួចស្រេច ដើម្បីវិលត្រឡប់ទៅទឹកដី Old Trafford វិញ ។

Chris Smalling

តែទោះជាយ៉ាងណាក្រុមនៅអ៊ីតាលីមួយនេះ ចង់រក្សា Smalling ទុក ជាមួយនឹងលក្ខខណ្ឌជាអចិន្រ្តៃយ៍ ប៉ុន្តែពួកគេនៅមានការស្ទាក់ស្ទើ ចំពោះតម្លៃខ្លួនស្នើសុំពីសំណាក់ក្រុម United ដែលវាអាចបើកឱកាសដល់ក្រុម Juventus  ។

Chris Smalling

ជាក់ស្តែងទាំង Leonardo Bonucci និង Giorgio Chiellini សុទ្ធតែមានវ័យចំណាស់ទៅហើ ខណ:ក្រុម Juventus មើលឃើញ  Smalling ជាជម្រើសដ៏សក្តិសមបំផុតមួយ ដែលបានមកចាប់ដៃគូលេងជាមួយកីឡាករ Matthijs de Ligt សម្រាប់រយ:ពេលយូរអង្វែងមួយ ៕

Matthijs de Ligt

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Toure បង្ហើបពីចំណុចខ្សោយមួយ របស់ខ្សែការពារឆ្នើម Virgil van Dijk នៅលើទីលានប្រកួត

Virgil van Dijk ត្រូវបានចាត់ទុកថាជាកំពូលខ្សែការពារមួយរូបនាពេលបច្ចុប្បន្ន ចាប់តាំងពីផ្ទេរមកចូលរួមជាមួយ Liverpool ប៉ុន្ដែអតីតខ្សែការពារក្រុមបិសាចក្រហមលោក Kolo Toure យល់ឃើញថា កីឡាកររូបនេះនៅមានបញ្ហា នៅពេលតទល់មួយនឹងមួយ ជាមួយខ្សែប្រយុទ្ធរបស់គូប្រកួត។

Virgil van Dijk

ខ្សែការពារសញ្ជាតិហូឡង់ បានផ្ទេរមកចូលរួមជាមួយក្រុមហង្សក្រហម ពីក្លឹប Southampton នៅខែមករាឆ្នាំ ២០១៨ ក្នុងតម្លៃ ៧៥លានផោន ដែលកាលនោះបានឈរជាខ្សែការពារថ្លៃបំផុតប្រចាំប្រវត្តិសាស្ដ្របាល់ទាត់។

ទម្រង់លេងដ៏ល្អរបស់ Van Dijk បានរួមចំណែកដ៏ធំក្នុងការជួយឲ្យ Liverpool ឈ្នះពានក្នុងលីគជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ប៉ុន្ដែអតីតខ្សែការពារ Toure យល់ឃើញថា ខ្សែប្រយុទ្ធរបស់គូប្រកួត អាចនឹងមានសំណាង ប្រសិនបើអាចលេងសម្រុកខ្លាំង។

Virgil van Dijk

លោក Toure បាននិយាយថា៖ “គេជាកីឡាករដ៏អស្ចារ្យមួយរូប។ គេគឺជាកីឡាករកំពូល។ គេមានល្បឿនលឿន បានកំពស់ ដែលអាចលោតបានខ្ពស់។ គេមានបច្ចេកទេស។ គេអាចផ្លាស់ប្ដូរការប្រកួត ជាមួយនឹងការបញ្ជូនបាល់វែង ។ គេមានគ្រប់យ៉ាង។”

Virgil van Dijk

“ខ្ញុំមើលឃើញថា មានកីឡាករមិនច្រើនទេ ដែលប្រជែងបាល់មួយទល់មួយ ជាមួយគេ។ តាមការយល់ឃើញរបស់ខ្ញុំ នេះជាចំណុចខ្សោយរបស់គេ! គេពិតជាខ្ពស់ ហើយប្រសិនបើអ្នកពិតជា វាយសម្រុកបាល់ទល់នឹងគេ គេអាចពិបាក ប៉ុន្ដែគេឆ្លាតណាស។”

Virgil van Dijk

លោកបានបន្ដថា៖ “គេឆ្លាតណាស់ព្រោះគេអាចដកថយបានល្អ ប៉ុន្ដែប្រសិនបើអ្នកលេងសម្រុកខ្លាំង ក្នុងការប្រជែងមួយទល់នឹងមួយ ខ្ញុំគិតថា អ្នកអាចយកឈ្នះទៅលើគេបាន។”

ប្រភព៖ Goal

 

You may also like