fbpx
ពត៌មានដោះដូរកីឡាករអ៊ីតាលីអេស្ប៉ាញ

Juventus ច្រានចោលសំណើ ៦៦ លានផោនភ្លាមៗពីក្លឹបនៅអេស្ប៉ាញ សម្រាប់តារាឆ្នើមរបស់ពួកគេមួយរូប

ក្រុមសេះបង្កង់ Juventus ត្រូវគេរាយការណ៍ថាបានបដិសេធសំណើសាច់ប្រាក់ ៦៦ លានផោន ពីសំណាក់ក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់ខ្សែការពារឆ្នើម នៅក្នុងក្រុមរបស់ពួកគេមួយរូប ។

Juventus

ជាក់ស្តែងវាត្រូវបានគេឲ្យដឹងថាទៀត កីឡាករដែលត្រូវបាន Juventus បដិសេធមិនចង់លក់ចេញនោះគឺជាខ្សែការពារ Matthijs de Ligt ខណ:តារាឆ្នើមសញ្ជាតិហូឡង់រូបនេះ គឺជាគោលដៅផ្ទេរយូរមកហើយ របស់ក្លឹប Barca មុនពេលរូបគេសម្រេចចិត្តផ្លាស់មកទីក្រុង Turin ពីក្លឹប Ajax កាលពីរដូវក្តៅមុន ។

Matthijs de Ligt

ហើយយ៉ាងណាមិញបើទោះបីមានភាពលំបាកមួយចំនួន សម្រាប់រដូវកាលដំបូងនៅក្របខ័ណ្ឌ Serie A ក៏ដោយ ប៉ុន្តែ De Ligt ជឿជាក់ថារូបគេ នឹងអាចសម្របខ្លួនបាន សម្រាប់រដូវកាលក្រោយៗទៀត ។

Matthijs de Ligt

លើសពីនេះដោយមើលឃើញពីការប្តេជ្ញាចិត្តដ៏ធំរបស់របស់តារាឆ្នើមវ័យ ២០ ឆ្នាំរូបនេះហើយ វាបានធ្វើឲ្យក្រុម Juventus សម្រេចចិត្តថានឹងបដិសេធរាល់សំណើទាំងឡាយ រួមទាំងក្លឹប Barcelona ផងដែរ ដើម្បីរក្សាកីឡាកររូបនេះឲ្យនៅក្លឹបបន្តទៀត ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Fred ថាប្រហែលមានតែគ្រូបង្វឹករូបនេះទេ ដែលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់

ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Fred បានចាត់ទុកអតីតអ្នកចាត់ការក្រុមម្នាក់ ថាជាគ្រូបង្វឹកដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលមិនមាននរណាអាចប្រៀបដូចគាត់នោះទេ ។

Fred  

គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិប្រេសុីលរូបនេះ បានសម្រេចចិត្តចុះហត្ថលេខាជាមួយក្រុមបិសាចក្រហម នៅរដូវក្តៅឆ្នាំ ២០១៨ ពោលគឺវាមានរយ:ពេល ៥ ឆ្នាំ បន្ទាប់ពីលោក Sir Alex Ferguson ចូលនិវត្តន៍ពីទឹកដី Old Trafford ក្រោយចំណាយពេលជិត ២៧ ឆ្នាំ ក្នុងតំណែងជាអ្នកចាត់ការក្រុមមួយនេះ ដោយបានឈ្នះបានពាន Premier League ចំនួន ១៣ លើកនិង UCLចំនួន ២ លើក ផងដែរ ។

Sir Alex Ferguson

មិនតែប៉ុណ្ណោះបើទោះបីជាអតីតគ្រូបង្វឹកសញ្ជាតិស្កុតរូបនេះដើរចេញពីបាល់ទាត់ក៏ដោយ ប៉ុន្តែ Fred បានទម្លាយថាលោក Sir Alex នៅតែឧស្សាហ៍ទៅមើលការហ្វឹកហាត់របស់ក្រុម United ជានិច្ច ខណ:បច្ចុប្បន្នកំពុងដឹកនាំដោយគ្រូបង្វឹកលោក  Ole Gunnar Solskjaer ។

Fred

លើសពីនេះដោយនិយាយទៅកាន់ Esporte Interativo ខ្សែបម្រើ Fred បានរៀបរាប់ថា ៖ ” វាពិតជាមានកិត្តិយសណាស់ ដែលបានជួបលោក Sir Alex ។ គាត់ជាមនុស្សម្នាក់ ក្នុងចំនោមអ្នកផ្សេងទៀត ដែលបានកែប្រែបាល់ទាត់ ។ វាមានអារម្មណ៍មិនគួរឱ្យជឿ ដែលបានជួប និងប៉ះដៃរបស់គាត់ ” ។

Sir Alex Ferguson

គេបន្តទៀតថា ៖ ” គាត់ជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបិសាចក្រហម ។ ហើយខ្ញុំប្រាកដថាគាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker