fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Juventus និង Chelsea កាន់តែខិតជិតបញ្ចប់ការផ្លាស់ប្តូរ សម្រាប់តារាឆ្នើមម្នាក់ នៅរដូវក្តៅខាងមុខ

កីឡាករ Emerson Palmieri អាចនឹងចាកចេញពីក្របខ័ណ្ឌ Premier League ដើម្បីចូលរួមជាមួយលោក Maurizio Sarri នៅឯក្លឹប Juventus ខណ:កិច្ចព្រមព្រៀងមួយ កំពុងខិតជិតបញ្ចប់ ជាមួយតម្លៃខ្លួន ២៥ លានអឺរ៉ូ ។

Emerson Palmieri

គួរបញ្ជាក់ផងដែរថាក្រុមសេះបង្គង់ Juventus កំពុងស្វែងរកខ្សែការពារ សម្រាប់មកពង្រឹងក្រុមរបស់ពួកគេ នៅរដូវក្តៅខាងមុខនេះ ខណ:ខ្សែការពារសញ្ជាតិអុីតាលីរូបនេះ អាចជាជម្រើសដ៏សក្តិសមមួយ សម្រាប់ក្រុមរបស់គ្រូបង្វឹកលោក  Sarri នៅរដូវកាលក្រោយ ។

Emerson Palmieri

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី ‘Tuttosport’  បានឲ្យដឹងថាក្រុម Juventus កំពុងខិតជិតបញ្ចប់ការចុះហត្ថលេខាជាមួយ Emerson ខណ:ក្រុមតោខៀវ Chelsea នឹងស្នើសុំតម្លៃខ្លួនប្រមាណ ២៥ លានអឺរ៉ូ សម្រាប់តារាឆ្នើមរបស់ពួកគេរូបនេះ ។

Emerson Palmieri

រំលឹកផងដែរថា  Emerson បានផ្លាស់ប្តូរមកកាន់ទឹកដី Stamford Bridge ពីក្រុម AS Roma នៅក្នុងឆ្នាំ ២០១៨ ដោយអាចបង្ហាញខ្លួនបាន ២៩ ប្រកួតហើយ គិតមកទល់ពេលនេះ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ Gomes ទំលាយរឿងដ៏គួរឲ្យអស់សំណើច ពេលចាប់ផ្ដើមហ្វឹកហាត់នៅ Barcelona

Andre Gomes បានទំលាយឲ្យដឹងថា រូបគេបានខ្ចីស្បែកជើងអតីតមិត្តរួមក្រុម Sergio Busquets កំឡុងពេលហ្វឹកហាត់លើកដំបូង សម្រាប់ក្លឹប Barcelona។

Busquets & Gomes

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ បានចូលរួមជាមួយក្លឹបអ្នកមានបុណ្យពី Valencia កាលពីឆ្នាំ ២០១៦ ប៉ុន្ដែត្រូវបានលក់ចេញទៅ Everton កាលពីរដូវក្ដៅកន្លងទៅ បន្ទាប់ពីចូលរួមជាមួយក្លឹបអង់គ្លេសមួយនេះ នៅក្នុងកិច្ចសន្យាខ្ចីជើង។

ទាក់ទងនឹងរឿងដែលគួរឲ្យអស់សំណើច ដែលរូបគេចងចាំមិនភ្លេច Gomes បានប្រាប់ Eleven Sports ថា៖ “នៅថ្ងៃដំបូងរបស់ខ្ញុំពេលហ្វឹកហាត់ ខ្ញុំមិនមានស្បែកជើងដើម្បីពាក់លេងនោះទេ ព្រោះការយល់ច្រលំ ហើយ Busquets បានឲ្យខ្ញុំខ្ចីស្បែកជើងរបស់គាត់។”

“ជាកីឡាកររបស់ Barcelon ជាចំណុចខ្ពស់បំផុត នៅក្នុងអាជីពរបស់ខ្ញុំ ខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ក្លឹប។ ការលេងជាមួយនឹងកីឡាករដ៏អស្ចារ្យទាំងនោះ ជួយឲ្យខ្ញុំរៀនសូត្របានច្រើន។ ទីណាក៏ដោយដែលខ្ញុំទៅ ខ្ញុំនឹងយក Barcelona ទៅជាមួយខ្ញុំ។”

ប្រភព៖ Marca

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker