fbpx
អង់គ្លេស

Karius លែងជាម្ចាស់អាវលេខ១ សំរាប់ Liverpool ទៀតហើយ នៅរដូវកាលបន្ទាប់

អ្នកចាំទី Alisson Becker នឹងក្លាយជាម្ចាស់អាវលេខ១ ជាផ្លូវការរបស់ Liverpool ចាប់ពីរដូវកាលក្រោយទៅ បន្ទាប់ពីចូលរួមក្នុងតំលៃ ៦៦.៨លានផោន ពីក្លឹប Roma កាលពីរដូវក្ដៅកន្លងទៅ។

ចាប់តាំងពីផ្លាស់មកលេងនៅទឹកដី Anfield អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះ បានបង្ហាញខ្លួននៅ Premier League ៣៤ប្រកួត សំរាប់រដូវកាលនេះ ហើយរក្សាសំណាញ់ទី មិនអោយគូប្រកួតស៊ុតចូល ១៨ប្រកួតផងដែរ។

Alisson ជាផ្នែកដ៏សំខាន់មួយ សំរាប់តំបន់ការពារក្រុមហង្សក្រហម នៅលីគកំពូលអង់គ្លេស ដោយបណ្ដោយអោយបាល់របូតតែ ២០គ្រាប់ប៉ុណ្ណោះនៅរដូវកាលនេះ ហើយបច្ចុប្បន្នក្រុមដែលដឹកនាំដោយលោក Jurgen Klopp កំពុងឈរនៅកំពូលតារាង លើក្រុម Manchester City ដែលនៅសល់១ប្រកួតក្នុងដៃ។

គួរបញ្ជាក់ថា បច្ចុប្បន្ន អ្នកចាំទីវ័យ ២៦ឆ្នាំ ពាក់អាវ ១៣ របស់ក្រុម ដោយអាវលេខ១នៅជាកម្មសិទ្ធរបស់ Loris Karius ដែលត្រូវបានក្លឹបដាក់អោយ Besiktas ខ្ចីជើង ២រដូវកាល ហើយ Alisson នឹងក្លាយជាម្ចាស់អាវលេខ១ ជាផ្លូវការនៅរដូវកាលបន្ទាប់៕

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker