fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Klopp៖ “យើង​លេង​បាន 76% នៃ​រដូវ​កាល​ហើយ បើ​រំសាយ​ពិត​ជា​អយុត្តិធម៌​ណាស់”

ថ្មីៗ​នេះ​អ្នកចាត់ការ​របស់​ក្លឹប​ហង្ស​ក្រហម Jurgen Klopp បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ប្រសិន​ណា​រដូវ​កាល ២០១៩/២០ ត្រូវ​បាន​រំសាយ​ចោល។

Premier League
Jurgen Klopp

គិត​មក​ទល់​ពេល​នេះ Premier League មិន​ទាន់​សម្រេច​ច្បាស់ការ ១០០ ភាគរយ​នៅ​ឡើយ ថា​ផែនការណ៍​ទៅ​ពេល​បន្ទាប់ នឹង​ត្រូវ​រំសាយ​ចោល​ឬ​បន្ត​ក្នុង​លក្ខខណ្ឌ​ជា​កំហិត​ណា​មួយ។

ប្រាប់ DFB Academy លោក Jurgen Klopp បាន​និយាយ​ថា៖ “មាន​ការ​ជជែក​ពី​មតិ​ខ្លះ​ចង់​រំសាយ​រដូវ​កាល​ចោល តើ​អ្នក​គិត​បែប​ម៉េច​វិញ ទាំង​ដែល​យើង​បាន​លេង ៧៦ ភាគរយ​នៃ​រដូវ​កាល ហើយ​ចុងក្រោយ​ចង់​មក​បញ្ចប់​បែប​ហ្នឹង​ឬ”។

Liverpool

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បន្ថែម៖ “ខ្ញុំ​មើល​ឃើញ​ថា​វា​ជា​រឿង​អយុត្តិធម៌ ទាំង​ដែល​យើង​មាន​ពិន្ទុ​នាំ​មុខ​ទាំង​ក្នុង​និង​ក្រៅ​ដី​លើ​កំពូល​តារាង ហើយ​រដូវ​កាល​នេះ​គឺ​យើង​គួរ​តែ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទៅ​ហើយ”។

Jurgen Klopp

រំឭក​ថា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក៏​មាន​ដំណឹង​ល្អ​ថា​លីគ PL បាន​កោះហៅ​ឲ្យ​កីឡាករ​មក​ចាប់​ផ្តើម​ហ្វឹកហាត់​វិញ តែ​ក្រោយ​តេស្ត​រក​មើល​ជំងឺ​កូវីដ ១៩ លទ្ធផល​ថ្ងៃ​ដំបូង​ក៏​រក​ឃើញ​កីឡាករ​របស់​ក្លឹប Watford និង Burnley មាន​ឆ្លង​បាត់​ទៅ​ហើយ៕

ប្រភព៖ SportBible

អានអត្ថបទបន្ទាប់៖ អតីត​គ្រូ​ចាស់ Capello ថា​កីឡាករ​ឆ្នើម Real Madridម្នាក់​នេះ​ល្អ​ក៏​ល្អ បង្ក​បញ្ហា​ក៏​ច្រើន

អតីត​គ្រូ​ចាស់​លោក Fabio Capello បាន​ចុច​ឈ្មោះ​កូន​ក្រុម​នៅ​ក្លឹប Real Madrid ដែល​លោក​យល់​ឃើញ​ថា​ធ្លាប់​បង្ក​បញ្ហា​សម្រាប់​លោក​ច្រើន​បំផុត​នៅ​ការ​ដឹកនាំ​អស់​រយៈ​ពេល ២ ឆ្នាំ។

Capello/Ronaldo
Capello/Ronaldo

Capello ធ្លាប់​ដឹកនាំ Real ពីរ​លើក ដោយ​ម្តង​នៅ​រដូវ​កាល ១៩៩៦-៩៧ និង​ម្តង​ទៀត​នៅ​រដូវ​កាល ២០០៦-០៧។ កូន​ក្រុម​ដែល​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​លើក​ឡើង គឺ​ជា Ronaldo Nazario ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​អស់​រយៈ​ពេល ៦ ខែ។

ប្រាប់​សារព័ត៌មាន Sky Sport បុរស​វ័យ ៧៣ ឆ្នាំ​និយាយ៖ “កីឡាករ​មាន​ទេពកោសល្យ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ដឹកនាំ​ពី​មុន​មក នោះ​គឺ Ronaldo ប៉ុន្តែ​ក្នុង​ពេល​ដូច​គ្នា​នេះ គេ​ក៏​ជា​កីឡាករ​ដែល​បង្កើត​បញ្ហា​សម្រាប់​ខ្ញុំ​ច្រើន​បំផុត​ដែរ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ដោយ​គេ​រមែង​បង្កើត​កម្មវិធី​ជប់លៀង​និង​ធ្វើ​រឿង​ជា​ច្រើន”។

Capello/Ronaldo

លោក​បន្ថែម៖ “រហូត​មាន​ពេល​មួយ Van Nistelrooy ដល់​ថ្នាក់​មក​និយាយ​ប្រាប់​ខ្ញុំ​ថា​លោក​គ្រូ បន្ទប់​ផ្លាស់​សំលៀកបំពាក់​ឥឡូវ​ធំ​ក្លិន​សុទ្ធ​តែ​ស្រា”៕

ប្រភព៖ AF

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker