fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករ

Klopp ឆ្លើយតបជុំវិញចចាមអារ៉ាមនៃ ការត្រលប់មក Liverpool វិញរបស់ Coutinho

Philippe Coutinho នឹងមិនផ្លាស់មកកាន់ Liverpool នៅរដូវក្ដៅនេះទេ ដោយគ្រូបង្វឹក Jurgen Klopp បានអះអាងថា ការផ្ទេរខ្សែបម្រើរបស់ Barcelona រូបនេះនឹងមិនអាចកើតមានឡើយនាពេលនេះ។

កីឡាករជម្រើសជាតិប្រេស៊ីល បានចាកចេញពីហង្សក្រហមទៅចូលរួមជាមួយនឹងក្រុមជើងឯកលីគកំពូលអេស្ប៉ាញ ក្នុងតំលៃខ្លួន ១៤២លានផោន កាលពីខែមករាឆ្នាំ ២០១៨ ប់ុន្ដែរូបគេទទួលបានភាពអវិជ្ជមាន សំរាប់អាជីពនៅលីគកំពូលអេស្ប៉ាញ។

ខ្សែបម្រើរូបនេះ ហាក់មិនអាចសម្របខ្លួនបានល្អ ជាមួយនឹងក្លឹបកាតាឡាន់ឡើយ ហើយមានការរាយការណ៍ថារូបគេមានបំណងចាកចេញនៅរដូវក្ដៅនេះ ខណៈក្លឹបចង់បានលុយដែលលក់រូបគេបាន ទៅទិញមិត្តរួមក្រុមប្រេស៊ីល Neymar។

ហង្សក្រហមស្ថិតនៅក្នុងចំណោមបេក្ខភាព សំរាប់ការផ្ទេរអតីតតារាឆ្នើមរបស់ពួកគេ ប៉ុន្ដែលោក Klopp បានច្រានចោលនូវចចាមអារ៉ាម សំរាប់ការផ្ទេរ Coutinho នៅរដូវក្ដៅនេះ។

លោកបានថ្លែងប្រាប់ ESPN ថា Coutinho ជាកីឡាករឆ្នើមហើយលោកក៏ពេញចិត្តរូបគេផងដែរ ប៉ុន្ដែបញ្ហាត្រង់ថា ក្លឹបនឹងចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ សំរាប់ការដោះដូរនេះ វាមិនមែនជាអ្វីដែលក្លឹបត្រូវធ្វើនោះទេ សំរាប់រដូវក្ដៅនេះ៕

ប្រភព៖ Goal

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker