fbpx
អង់គ្លេស

Klopp ទម្លាយប្រាប់ពីពេលណា ដែលគាត់នឹងដើរចេញពីក្រុម Liverpool ហើយវិលទៅដឹកនាំនៅស្រុកកំណើតវិញ

លោក Jurgen Klopp បញ្ជាក់ថាគាត់នឹងបន្តដឹកនាំក្រុមហង្សក្រហម Liverpool សម្រាប់រយ:ពេល ៤ រដូវកាលទៀត មុននឹងវិលត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ ។

Jurgen Klopp 

គួរបញ្ជាក់ថាលោក Klopp បានដឹកនាំក្រុមហង្សក្រហមឲ្យឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League លើកដំបូងនៅរដូវកាលនេះពោលគឺរយ:ពេល ៥ ឆ្នាំ បន្ទាប់ពីលោកបានចូលមកជំនួសតំណែងរបស់លោក Brendan Rodgers នៅឯទឹកដី Anfield ។

Jurgen Klopp

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បានចុះហត្ថលេខាលើកុងត្រាថ្មី ជាមួយហង្សក្រហមកាលពីខែធ្នូឆ្នាំ ២០១៩ កន្លងទៅ ដែលធ្វើឱ្យគាត់ត្រូវស្នាក់នៅក្លឹបរហូតដល់ឆ្នាំ ២០២៤ ។

ហើយយ៉ាងណាមិញលោក Klopp បានបញ្ជាក់ថាគាត់មានបំណងចង់ចំណាយពេលវេលាសម្រាប់កុងត្រា ដែលនៅសេសសល់ជាមួយក្រុម Liverpool បើទោះបីកាលពីពេលមុន លោកធ្លាប់បង្ហើបពីអារម្មណ៍ចង់ឈប់សម្រាកមុនពេលក៏ដោយ ។

Jurgen Klopp

មិនតែប៉ុណ្ណោះ នៅពេលត្រូវបានគេសួរថាតើគាត់នឹងវិលត្រលប់ទៅប្រទេសអាឡឺម៉ង់វិញឬអត់? ខណ:លោក Klopp បានប្រាប់ SWR Sport វិញថា ៖ ” ប្រាកដណាស់ ។ នៅពេលអាជីពរបស់ខ្ញុំជាមួយក្រុម Liverpool ត្រូវបញ្ចប់ ” ។ ​លើសពីនេះលោកត្រូវបានគេសួរទៀតថា តើគាត់នឹងចង់ស្នាក់នៅ Anfield យូរប៉ុណ្ណាទៀត ? ហើយលោក Klopp បានបន្ថែមទៀតថា ៖ “ បួនឆ្នាំទៀត ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Agbonlahor ប្រាប់ Coutinho ចាំបាច់ត្រូវធ្វើរឿងមួយ បើចង់ឲ្យ Liverpool ចុះហត្ថលេខាយកទៅក្លឹបវិញ

ក្រុមហង្សក្រហម Liverpool ត្រូវបានគេប្រាប់ឲ្យធ្វើការចុះហត្ថលេខាលើកីឡាករ Philippe Coutinho ឡើងវិញ ប៉ុន្តែជាដំបូងគួរតែទទួលយកការសុំទោសពីខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះជាមុនសិន ចំពោះការចាកចេញរបស់គេ ។

Philippe Coutinho 

ជាក់ស្តែងនេះបើយោងតាមអតីតខ្សែប្រយុទ្ធក្រុម Aston Villa លោក Gabriel Agbonlahor ដែលបានចាត់ទុកតារាឆ្នើមរបស់ក្រុម Barcelona រូបនេះ ជាផ្នែកមួយដែល Liverpool កំពុងបាត់នៅក្នុងក្រុមរបស់ពួកគេ ។

Gabriel Agbonlahor

គួរបញ្ជាក់ថា Coutinho បានចាកចេញពីក្រុមហង្សក្រហម Liverpool ក្នុងឆ្នាំ ២០១៨ ដើម្បីបញ្ចប់ការផ្លាស់ប្តូរមួយទៅកាន់ក្លឹបនៅក្នុងក្តីសុបិន Barcelona ។

ប៉ុន្តែទោះជាយ៉ាងណាអ្វីៗមិនដូចការរំពឹងទុកនោះទេ ពោលខ្សែបម្រើរូបនេះបានជួបប្រទះពេលលំំបាកជាច្រើន ហើយថែមទាំងត្រូវបានក្លឹបនៅ La Liga បញ្ចូនរូបគេទៅកាន់ក្រុម Bayern Munich ក្នុងកិច្ចព្រមព្រៀងខ្ចីជើងផងដែរ ។ មិនតែប៉ុណ្ណោះក្លឹប Barca សង្ឃឹមថាក្លឹបយក្សអាឡឺម៉ង់មួយនេះ នឹងធ្វើឱ្យមានការព្រមព្រៀងផ្ទេរជាអចិន្ត្រៃយ៍មួយ ប៉ុន្តែ Bayern ហាក់គ្មានផែនការចុះហត្ថលេខាលើកីឡាករ Coutinho ទេ ។

Philippe Coutinho

Coutinho កំពុងស្ថិតនៅក្នុងភាពសង្ស័យជាច្រើនជុំវិញអនាគតរបស់គេសម្រាប់រដូវកាលក្រោយ ប៉ុន្តែជើងចាស់លោក Agbonlahor យល់ថាក្រុម Liverpool គួរតែព្យាយាមចុះហត្ថលេខានាំយកខ្សែបម្រើរូបនេះមកក្លឹបវិញ ព្រោះគេនឹងជួយឲ្យក្លឹបមួយនេះ ទទួលបានភាពប្រសើឡើងបន្ថែមទៀត ។

Philippe Coutinho

មិនតែប៉ុណ្ណោះលោក Agbonlahor បាននិយាយថា ៖  “សម្រាប់ខ្ញុំ ខ្ញុំនឹងទៅទីនោះហើយយក Coutinho ត្រឡប់មកវិញ ។ ហើយខ្ញុំនឹងនិយាយទៅកាន់ Coutinho ថារូបគេគួរតែសុំទោស ។ ចំពោះការសម្រេចចិត្តចាកចេញពី Anfield ។ ព្រោះសម្រាប់ខ្ញុំគាត់គឺជាអ្វីដែល Liverpool កំពុងបាត់ ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker