អង់គ្លេស

Klopp និយាយអ្វីខ្លះពី Minamino ក្រោយបង្ហាញទម្រង់លេងល្អក្នុងការប្រកួតមិត្តភាពឲ្យ Liverpool?

អ្នកចាត់ការ Jurgen Klopp មានក្ដីរំពឹងយ៉ាងមុតមាំថា កីឡាករ Takumi Minamino អាចរក្សាទម្រង់លេងល្អនៅក្នុងការប្រកួតមិត្តភាព បានសម្រាប់ការប្រកួតនៅរដូវកាលថ្មី បន្ទាប់ពីរូបគេបានសាងភាពលេចធ្លោ ក្នុងការប្រកួតជ័យជំនះ 7-2 ទៅលើក្រុម Blackpool។

Liverpool

Minamio ទទួលបានឱកាសចូលលេង ក្នុងជម្រើស១១នាក់ដំបូង ហើយបានរួមចំណែកធំសម្រាប់ជ័យជំនះនៃការប្រកួតនេះ ហើយលោក Klopp រីករាយដែលបានឃើញ ខ្សែប្រយុទ្ធសញ្ជតិជប៉ុន អាចសម្របខ្លួនបានល្អ មុនការប្រកួតលីគកំពូលអង់គ្លេសចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ ទល់នឹងក្រុមទើបប្រម៉ូតឡើង Leeds United។

Takumi Minamino

លោក Klopp បាននិយាយថា៖ “ខ្ញុំសង្ឃឹមថាគេនឹងនៅបន្ដទម្រង់លេងបានល្អដដែល។ វាបង្ហាញច្បាស់ ពីអ្វីដែលអ្នកបានរំពឹងទុក។ វាគឺសំខាន់សម្រាប់ Taki ហើយសំខាន់សម្រាប់យើងផងដែរ ប៉ុន្ដែ វាអាស្រ័យលើគ្រប់គ្នា ដូច្នេះខ្ញុំគិតពីការបង្ហាញទម្រង់លេងជារួម។”

Takumi Minamino

“អ្នកណាដែលរកគ្រាប់បាល់នោះវាមិនសូវសំខាន់នោះទេ។ ប៉ុន្ដែសម្រាប់ Taki ពិតណាស់គេគឺល្អ សម្រាប់៧-៨ថ្ងៃនេះ។”

ប្រភព៖ Live Score

អានអត្ថបទបន្ទាប់៖ អស់ផ្លូវឃាត់! ចុងក្រោយ Liverpool ដាក់ចេញតម្លៃខ្លួនជាពិសេសមួយសម្រាប់ Wijnaldum ក្រោយ Barca ចាប់ចិត្តខ្លាំង

ក្រុមហង្សក្រហម Liverpool បានជូនដំណឹងទៅកាន់ក្រុមអ្នកមានបុណ្យ Barcelona ថាពួកគេចង់តម្លៃខ្លួនយ៉ាងហោចណាស់ ១៥ លានផោន សម្រាប់ខ្សែបម្រើ Gini Wijnaldum នៅរដូវក្តៅនេះ ។

ជាក់ស្តែងគ្រូបង្វឹកលោក Ronald Koeman ចង់នាំកីឡាករសញ្ជាតិហូឡង់រូបនេះ មកកាន់កីឡដ្ឋាន Camp Nou ចំពេលដែល Wijnaldum ក៏កំពុងសម្លឹងរកច្រកចេញពីក្រុមអង់គ្លេសផងដែរ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅសល់រយ:ពេលមិនបាន ១២ ខែទៀតផង ។

ប៉ុន្តែទោះជាយ៉ាងណាក្រុម Barca ដែលកំពុងទទួលរងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ជឿងជាក់ថាពួកគេអាចនឹងចុះហត្ថលេខាលើតារាឆ្នើមវ័យ ២៩ ឆ្នាំរូបនេះ ក្នុងតម្លៃប្រហែល ១០ លានផោនប៉ុណ្ណោះ ។

តែទោះជាកយ៉ាងណាតម្លៃនេះគឺមិនមែនជាអ្វីដែលក្រុម Liverpool ចង់បានសម្រាប់កីឡាករ ដែលពួកគេធ្លាប់បានចំណាយទឹកប្រាក់រហូតដល់ ២៣ លានផោន ដើម្បីទិញយកពីក្រុម Newcastle កាលពី ៤ ឆ្នាំមុននោះឡើយ ៕

ប្រភព: Mirror 

 

You may also like