fbpx
អង់គ្លេស

Klopp ប្រាប់កីឡាករវ័យក្មេងមួយរូប អោយមានការអត់ធ្មត់ បើមិនទាន់លេងខ្លាំងដល់ Messi

លោក Jurgen Klopp បានអះអាងថា Liverpool ពិតជាខ្វាយខ្វល់ចំពោះ កីឡាករវ័យក្មេង Bobby Duncan ហើយក៏បាននិយាយជាមួយនឹងកីឡាករ បន្ទាប់ពីភ្នាក់ងាររបស់គេ បាននិយាយមិនល្អ ចំពោះអ្វីដែលក្លឹបបានធ្វើចំពោះកីឡាកររូបនេះ។

អ្នកតំណាងរបស់ Duncan លោក Saif Rubie បាននិយាយកាលពីថ្ងៃពុធថា Liverpool បានបិទផ្លូវមិនអោយមានការដោះដូរ កីឡាកររូបនេះ ដោយមិនមានការខ្វាយខ្វល់ពីអារម្មណ៍របស់គេឡើយ។

ប៉ុន្ដែគ្រូបង្វឹកហង្សក្រហមលោក Klopp បានចេញមុខបកស្រាយថា៖ “យើងបានត្រៀមរួចរាល់សំរាប់សេចក្ដីថ្លៃងការណ៍ពីក្លឹប។ ប៉ុន្ដែអ្វីដែលខ្ញុំអាចនិយាយបាននោះគឺ Bobby គឺជាកីឡាករវ័យក្មេងមួយរូបដែលយើងពិតជាខ្វាយខ្វល់ជាមួយ។

“នេះជាអ្វីដែលខ្ញុំអាចនិយាយបាន។ ខ្ញុំដឹងថាយើងគឺបែបនេះ។ វាជាស្ថានភាពធម្មតាសំរាប់ក្រុមទាំងអស់។ និយាយជាទូទៅ គ្មានបញ្ហាអ្វីដែលត្រូវធ្វើជាមួយនឹង Bobby Duncan នោះទេ គេជាកីឡាករដែលដែលផ្ដល់ប្រយោជន៍ច្រើន។ បញ្ហាធំនោះគឺពួកគេបាត់បង់ការអត់ធ្មត់។

“ប្រសិនបើអ្នកមិនមែនជា [Lionel] Messi អ្នកត្រូវតែព្យាយាមពីមួយជំហានទៅ មួយជំហាន។ វាគឺពាក់ព័ន្ធនឹងការអត់ធ្មត់។ ហើយវាគឺបែបនេះ។ កីឡាករវ័យក្មេងសុទ្ធតែមានប្រយោជន៍[សំរាប់ក្លឹប]។”

ប្រភព៖ AS

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker