ពត៌មានដោះដូរកីឡាករ អេស្ប៉ាញ

Kroos ឆ្លើយតបវិញបែបណា នៅពេលត្រូវគេសួរថា តើក្រុម R.Madrid ចង់បាន Messi មកឬអត់ ?

នៅក្នុងបទសម្ភាសចុងក្រោយមួយ ខ្សែបម្រើ Real Madrid កីឡាករ Toni Kroos ត្រូវបានគេសួរនាំអំពីលទ្ធភាពរបស់ក្រុម Real Madrid នៅក្នុងការចុះហត្ថលេខាលើ Lionel Messi ក្រោយលេចឡើងពីព័ត៌មាននៃការចង់ចាកចេញរបស់ខ្សែប្រយុទ្ធអាហង្ស់ទីន នាពេលថ្មីៗកន្លងមក ។

Toni Kroos

ជាក់ស្តែង Messi បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបគេជិតខិត ជាមួយនឹងការចាកចេញពីក្រុម Barcelona កាលពីសប្តាហ៍មុន រហូតដល់ទីបំផុត ក្លឹបអេស្ប៉ាញបានធ្វើការរារាំងការផ្លាស់ប្តូរនេះសម្រេច នឹងធ្វើឲ្យកីឡាករវ័យ ៣៣ រូបនេះ បន្តស្នាក់នៅទឹកដី Camp Nou ទៀត ។

Lionel Messi

ហើយយ៉ាងណាមិញ Kroos ត្រូវបានគេសួរថា តើក្រុម Madrid មានបំណងចង់ចុះហត្ថលេខាជាមួយ Messi ដែរឬទេ ? ខណ:ខ្សែបម្រើអាល្លឺម៉ង់បានឆ្លើយតបវិញថា ៖ ” ខ្ញុំមិនគិតដូច្នេះទេ ។ ខ្ញុំមិនគិតថាគាត់សុខចិត្តផ្លាស់មកនោះទេ។ ប៉ុន្តែអារម្មណ៍របស់ខ្ញុំគឺបានបញ្ជាក់ច្បាស់ហើយ ពោលគឺចាប់តាំងពីគាត់មិនចង់មក Madrid ។ នោះហើយជាមូលហេតុដែលខ្ញុំគិតថាវាមិនអាចកើតឡើងបានទេ ” ៕

Toni Kroos , Lionel Messi

ប្រភព: AS

You may also like