fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Lampard បញ្ជាក់ច្បាស់ៗថាតារាឆ្នើមនៅ PL រូបនេះ មិនមែនជាចំណាប់អារម្មណ៍របស់ក្លឹប Chelsea គាត់នោះទេ

គ្រូបង្វឹកលោក Frank Lampard បានចេញមុខច្រានចោលទាំងស្រុងចំពោះទំនាក់ទំនងទាំងឡាយ ជាមួយកីឡាករឆ្នើមនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់ការផ្លាស់ប្តូរមួយ ដោយឥតគិតថ្លៃមកកាន់ក្រុម Chelsea ។

Frank Lampard 

ហើយកីឡាករម្នាក់នោះ ត្រូវបានរបាយការណ៍មួយកាលពីថ្ងៃច័ន្ទបានបញ្ជាក់យ៉ាងច្បាស់ថាជាខ្សែបម្រើវ័យក្មេងរបស់ក្រុម Manchester United កីឡាករ Angel Gomes ដែលត្រូវគេយល់ថាកំពុងស្ថិតនៅលើផ្លូវមួយ ដើម្បីចាកចេញពីទឹកដី Old Trafford បន្ទាប់ពីរូបគេបានខកខានក្នុងការយល់ព្រមចុះហត្ថលេខាលើត្រាថ្មីជាមួយក្លឹប ។

មិនតែប៉ុណ្ណោះក្លឹបតោខៀវត្រូវបានគេយល់ថាជាគោលដៅធំមួយសម្រាប់កីឡាកររូបនេះ ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកចាត់ការក្រុម Lampard បានចេញមុខដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមទាំងឡាយ ដែលទាក់ទងទៅនឹង Gomes ក្នុងការផ្លាស់មកកាន់ទឹកដី Stamford Bridge ។

Frank Lampard

លើសពីនេះ នៅពេលសួរអំពីអំពីលទ្ធភាពក្នុងការចុះហត្ថលេខាលើ Gomes នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទល់ក្រុម West Ham លោក Lampard បាននិយាយថា ៖ ” ខ្ញុំមិនអាចនិយាយល្អិតល្អន់ចំពោះអ្វី ដែលខ្ញុំមិនបានយកមកទុកក្នុងចិត្តនោះទេ ” ។

Frank Lampard

រំលឹកផងដែរថា Gomes បានច្រានចោលសំណើកុងត្រាថ្មីរបស់ក្រុម United សម្រាប់ប្រាក់ឈ្នួលប្រហែល ២៥,០០០ ផោនក្នុងមួយសប្តាហ៍ ហើយគ្រូបង្វឹកលោក Ole Gunnar Solskjaer ក៏បានសារភាពយ៉ាងច្បាស់ថា Gomes នឹងចាកចេញពី Man Utd ផងដែរ ពេលកុងត្រារបស់គេបញ្ចប់ ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ លោក Steve Eyre ថាបើនិយាយពីរឿងទេពកោសល្យ Sancho នៅចាញ់តារាឆ្នើមវ័យក្មេងក្រុម Man City រូបនេះទេ

អតីតគ្រូបង្វឹកក្រុមយុវជនរបស់ Manchester City លោក Steve Eyre  បានសារភាពថា Jadon Sancho ត្រូវចាកចេញពីក្លឹប City ដើម្បីក្លាយជាតារាកំពូល ប៉ុន្តែបើនិយាយពី Phil Foden បច្ចុប្បន្ននេះវិញ រូបគេគឺជាកីឡាករដែលមានទេពកោសល្យបំផុត ដែលមិនធ្លាប់បានឃើញ ។

Steve Eyre
Jadon Sancho   

គួរបញ្ជាក់ថា Sancho បានបង្កព្យុះបង្កភ្លៀងនៅក្នុងក្របខ័ណ្ឌ Bundesliga ពោលគឺចាប់តាំងពីចាកចេញពីទឹកដី Etihad មកកាន់ Borussia Dortmund ដើម្បីស្វែងរកឱកាសលេងនៅក្នុងក្រុមដំបូង កាលពីឆ្នាំ ២០១៧ ។ ខណៈពេលដែល Foden ត្រូវពុះពារនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ដើម្បីទទួលបានភាពលេចធ្លោ សម្រាប់ក្រុម Man City   ។

Phil Foden

មិនតែប៉ុណ្ណោះលោក Steve Eyre បានលើកឡើងថា Foden ហាក់មានទេពកោសល្យពិសេសពីធម្មជាតិតាំងពីវ័យក្មេងល្អជាង Sancho ដោយហេតុថាខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ចាំបាច់ត្រូវផ្លាស់ទៅលេងនៅកន្លែងឆ្ងាយ ដើម្បីទទួលបានភាពលេចធ្លោ ។

Jadon Sancho

លើសពីនេះ នៅក្នុងបទសម្ភាសជាមួយ Talksport លោក Eyre បាននិយាយថា ៖ “ ខ្ញុំគិតថាគាត់ (Sancho) ត្រូវតែអភិវឌ្ឍន៍បន្តិចទៀតនៅពេលក្រោយ ។ ពួកគេទាំងពីរមានមហិច្ឆតារៀងខ្លួន ប៉ុន្តែ Phil ហាក់មានភាពរីករាយ ដែលបានស្នាក់នៅក្នុងប្រទេសអង់គ្លេស និងនៅជាមួយក្លឹបដែលគេស្រឡាញ់ ” ។

Phil Foden

លោកបន្តទៀតថា ៖ ” ប៉ុន្តែអ្នកក៏ត្រូវគោរពដល់ Jadon Sancho ផងដែរ ចំពោះមហិច្ឆតា និងឆន្ទៈរបស់គេក្នុងការបង្កើតផ្លូវដោយខ្លួនឯង ដើម្បីអភិវឌ្ឍន៍ខ្លួនទៅកាន់ក្រុមដំបូងរបស់ Borussia Dortmund” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker