fbpx
ពត៌មានដោះដូរកីឡាករអ៊ីតាលីអេស្ប៉ាញ

” Lautaro នឹងមិនផ្ទេរទៅលេងនៅឲ្យក្រុម Barcelona ដាច់ខាត ព្រោះហេតុផលសំខាន់មួយនេះ ” – Zamoran

អតីតជើងចាស់របស់ក្រុម Inter Milan លោក Iván Zamoran ជឿជាក់ថាខ្សែប្រយុទ្ធ Lautaro Martinez នឹងមិនផ្ទេរទៅលេងឲ្យក្រុមអ្នកមានបុណ្យ Barcelona នោះទេ ដោយសារតែបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ក្លឹបយក្សអេស្ប៉ាញមួយនេះ ។

Iván Zamoran

គួរបញ្ជាក់ផងដែរថាក្លឹប Barca នៅតែបង្ហាញពីចំណាប់របស់ពួកគេ ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ប៉ុន្តែវាត្រូវបានគេយល់ថាក្លឹបនៅ La Liga មួយនេះ អាចមានលទ្ធភាពនាំយកយក Martinez មក សម្រាប់តែរដូវកាល ២០២០-២១ ប៉ុណ្ណោះ ។

Lautaro Martinez

ហើយយ៉ាងណាមិញ បើទោះបីជាការចរចារវាងក្រុម Inter និង Barca ត្រូវបានគេរាយការណ៍ថាកំពុងដំណើរការទៅដោយល្អក៏ដោយ ប៉ុន្តែជើងចាស់លោក Iván Zamorano បានបញ្ជាក់យ៉ាងច្បាស់ថាការផ្លាស់ប្តូរមួយនេះ​ នឹងអាចជួបប្រទះបញ្ហាស្មុគស្មាញច្រើន ។

មិនតែប៉ុណ្ណោះអតីតខ្សែប្រយុទ្ធក្រុម Inter រូបនេះបានពន្យល់ទៅកាន់ ‘TUDN’ ថា ៖ “ Barcelona កំពុងមានបញ្ហាសេដ្ឋកិច្ច ដែលមិនអាចអនុញ្ញាតឱ្យពួកគេចុះហត្ថលេខាលើ Lautaro បាននោះទេ ” ។

Inter Milan

លោកបន្តទៀតថា ៖ “ ពួកគេត្រូវតែមានប្រាក់សុទ្ធ ១០០ លានអឺរ៉ូនៅលើតុ ជាចំនួនអប្បបរមាដែលក្រុម Inter នឹងស្នើសុំសម្រាប់ Lautaro ។ ហើយគ្រូបង្វឹកបង្វឹក Conte ក៏ចូលចិត្ត Arturo Vidal ខ្លាំងផងដែរ ប៉ុន្តែជំហានដំបូងពួកគេត្រូវតែមាន ១០០ លានអឺរ៉ូជាមុនសិន ”  ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ បើត្រូវដាក់ឲ្យនៅដោយឡែកពីគេ Fernandes ថាមានតែកីឡាករ United ម្នាក់នេះគត់ ដែលគេចង់យកមកនៅជាមួយ

Bruno Fernandes បាននិយាយថាប្រសិនបើរូបគេត្រូវបង្ខំដាក់ឲ្យនៅដាច់ដោយឡែក ជាមួយមិត្តរួមក្រុមបិសាចក្រហមណាម្នាក់ នោះរូបគេនឹងជ្រើសរើសយក Juan Mata ព្រោះខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ តែងតែច្រៀងលេងជាមួយគាត់ ។

Bruno Fernandes 

គួរបញ្ជាក់ផងដែរថាការមកដល់របស់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ បានធ្វើឲ្យក្រុម Man Utd មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយនៅមិនទាន់ស្គាល់ចាញ់ការប្រកួតណាមួយនៅឡើយទេ ចាប់តាំងពី Fernandes ចុះហត្ថលេខាមកទឹកដី​ Old Trafford ពីក្រុម Sporting Lisbon កាលពីខែមករា ។

Juan Mata

មិនតែប៉ុណ្ណោះ Fernandes បានសារភាពថារូបគេតែងចំណាយពេលច្រើន ជាមួយមិត្តរួមក្រុមកីឡាករ Diogo Dalot ស្របពេលដែលគេក៏នៅជិតស្និទជាមួយអ្នកចាំទី David de Gea ផងដែរ ។ ប៉ុន្តែក្នុងចំណោមមិត្តរួមក្រុមថ្មីទាំងអស់ គឺមានតែ Mata ម្នាក់ប៉ុណ្ណោះ ដែលបានធ្វើឱ្យមានការអារម្មណ៍ខ្លាំងបំផុត សម្រាប់ Fernandes ដោយសារតែទេពកោសល្យខាងតន្ត្រីរបស់ខ្សែបម្រើរូបនេះ ។

Juan Mata

ហើយយ៉ាងណាមិញនៅពេលត្រូវបានគេសួរថា តើកីឡាករ United រូបណា ដែលលោកនឹងជ្រើសរើសយកមកនៅជាមួយ ប្រសិនបើត្រូវគេដាក់នៅដោយឡែកពីគេតែ ២នាក់ ? ខណ: Fernandes បានប្រាប់គេហទំព័រផ្លូវការរបស់ Manchester United វិញថា ៖ “ ខ្ញុំនឹងជ្រើសរើសយក Juan ពីព្រោះប្រសិនបើខ្ញុំនៅដាច់ដោយឡែកជាមួយ Juan ខ្ញុំអាចស្តាប់បទចម្រៀងរបស់ខ្ញុំរាល់ថ្ងៃរាល់ថ្ងៃ! គាត់តែងតែច្រៀងឱ្យខ្ញុំស្តាប់! ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker