fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Lescott ថាតារាឆ្នើម PL រូបនេះ មិនគួរដើរចូល Man Utd ទេ ព្រោះពួកគេលែងជាក្រុមស្ថិតនៅលំដាប់កំពូលទៀតហើយ

យោងទៅតាមសំដីរបស់អតីតមិត្តរួមក្រុម Aston Villa លោក Joleon Lescott បាននិយាយថាខ្សែបម្រើ Jack Grealish គួរតែបញ្ឈប់ចិត្តចង់ផ្លាស់ទៅលេងនៅក្រុម Manchester United ពីព្រោះពួកគេលែងស្ថិតនៅក្នុងចំណោមក្លឹបលំដាប់កំពូលនៅអឺរ៉ុបទៀតហើយ ។

Jack Grealish 

គួរបញ្ជាក់ថាប្រធានក្រុម Villa កីឡាករ Grealish កំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ទឹកដី Old Trafford នារដូវក្តៅខាងមុខនេះ ។

Jack Grealish

មិនតែប៉ុណ្ណោះរបាយការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា Grealish បានប្រាប់មិត្តរួមក្រុមរបស់ខ្លួន ថាចង់បញ្ចប់ការផ្លាស់មួយទៅកាន់ក្រុម United នៅរដូវក្តៅខាងមុខ ប៉ុន្តែលោក Lescott បាននិយាយថាខ្សែបម្រើរូបនេះ មិនគួរប្រញាប់តពេកទេ ចំពោះការសម្រេចចិត្តរបស់ខ្លួន ។

Jack Grealish

លើសពីនេះអតីតខ្សែការពារក្រុម Manchester City និងក្រុមជម្រើសជាតិអង់គ្លេសបានប្រាប់ទៅកាន់ Evening Standard ថា ៖ “ នៅពេលដែលអ្នកក្រឡេកមើលក្រុមខ្លាំងៗ យើងនៅតែអាចឃើញថាក្រុម Manchester United នៅតែជាក្លឹបដ៏ធំមួយ ” ។

Jack Grealish

លោកបន្តទៀតថា ៖ ” ប៉ុន្តែបើនិយាយពីសមត្ថភាពរបស់ Jack Grealish នៅពេលនេះ ប្រសិនបើគាត់ចាកចេញពី Aston Villa ដើម្បីចង់លេងក្របខណ្ឌ Champions League នោះ វានឹងមិនសាកសមនៅក្នុងក្រុម Man United ទេ សូម្បីតែនៅពេលអនាគត ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Man Utd កំពុងសំលឹងឃើញជម្រើសមួយផ្សេងទៀត ដើម្បីមកជំនួសលោក Solskjaer បន្ទាប់ពី Pochettino

យោងតាមរបាយការណ៍មួយនៅក្នុងប្រទេសបារាំងបានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United កំពុងពិចារណាលើជម្រើសលោក Thomas Tuchel ជាអ្នកដែលអាចមកជំនួសតំណែងរបស់ លោក Ole Gunnar Solskjaer ។

Thomas Tuchel 

គួរបញ្ជាក់ថាគ្រូបង្វឹកក្រុម Paris Saint-Germain រូបនេះ បានធ្វើឱ្យប្រធានក្លឹបបិសាចក្រហម មានកោតសរសើរយ៉ាងខ្លាំង ហើយត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលមួយ សម្រាប់លោក Solskjaer នៅរដូវក្តៅខាងមុខនេះ ប្រសិនបើគ្រូបង្វឹកសញ្ជាតិន័រវែសរូបនេះ ត្រូវបណ្តេញចេញ ។

Ole Gunnar Solskjaer

មិនតែប៉ុណ្ណោះយោងទៅតាម Le10 Sport បានអោយដឹងថាក្រុមបិសាចក្រហមកំពុងតែតាមដានស្ថានភាពរបស់លោក Tuchel នៅឯប្រទេសបារាំង ប៉ុន្តែក្លឹបនៅ PL មួយនេះ អាចនឹងប្រឈមមុខជាមួយនឹងក្លឹបដទៃដើម្បីទៀត ដើម្បីទទួលបានសេវាកម្មរបស់គ្រូបង្វឹករូបនេះ ។

Ole Gunnar Solskjaer

ជាក់ស្តែងរបាយការណ៍ដដែលនេះ បានបង្ហាញថាក្រុម Barcelona និងក្រុម Bayern Munich ក៏កំពុងរក្សាការយកចិត្តទុកដាក់លើលោក Tuchel ផងដែរ​ នៅពេលដែលពួកគេកំពុងបាត់បង់ជំនឿចិត្តលើអ្នកចាត់ការបច្ចុប្បន្ន ដែលធ្វើការនៅតាមក្លឹបរៀងៗខ្លួន ។

លើសពីនេះលោក Mauricio Pochettino និងលោក Massimiliano Allegri ក៏កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយការមកជំនួសតំណែងរបស់លោក Solskjaer នៅឯទឹកដី​ Old Trafford ផងដែរ ៕

Thomas Tuchel

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker