fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករអង់គ្លេស

Liverpool ចង់​វ៉ៃ​ចេញ​កីឡាករ ៣ រូប ដើម្បី​ប្រមូល​លុយ​នាំ​យក Timo Werner មក Anfield

ក្លឹប​ហង្ស​ក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ឈរ​លើ​ផែនការណ៍​ចង់​លក់​ចេញ​កីឡាករ ៣ រូប ដើម្បី​បង្គ្រប់​ថវិកា​នាំ​យក Timo Werner ចេញ​ពី​ក្លឹប RB Leipzig មក​កាន់​ទឹកដី Anfield។

Tiimo Werner

ក្លឹប​ឈ្នះ​ជើង​ឯក UCL រដូវ​កាល​ចាស់ សម្លឹង​ឃើញ Werner យូរ​ណាស់​មក​ហើយ តែ​ដោយសារ​វិបត្តិ​កូវីដ-១៩ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ញាំង​ឲ្យ​ក្លឹប​ត្រូវ​បង្ខំ​ចិត្ត​លក់​កីឡាករ​មួយ​ចំនួន​ចេញ​ដើម្បី​ជួយ​បន្ធូរបន្ថយ​ការ​ចំណាយ​ខ្លះ។

ប្រភព​ពី The Athletic បាន​ចុះ​ផ្សាយ​ថា​ក្លឹប​នៅ Merseyside មាន​បំណង​ចង់​លក់ Xherdan Shaqiri ដែល​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប ជំនួស​ Salah ម្តងម្កាល និង​កីឡាករ Harry Wilson ក៏​ដូច​ជា Marko Grujic។

Xherdan Shaqiri
Harry Wilson

សម្រាប់ Wilson នា​រដូវ​កាល ២០១៩/២០ បាន​ខ្ចី​ជើង​លេង​ឲ្យ Bournemouth ទន្ទឹម​ដែល Grujic ជាប់​ខ្ចី​ជើង​លេង​ឲ្យ Hertha Berlin (ទើប​យក​ឈ្នះ Hoffenheim ៣-០ ​សប្តាហ៍​កន្លង​ទៅ)។

បញ្ជាក់​ថា​សម្រាប់ Werner ក្រៅ​ពី​ហង្ស​ក៏​មាន​ក្លឹប​ធំ ២ ផ្សេង​ទៀត​ចង់​បាន​ដូច​ជា Chelsea និង Man Utd។ នា​រដូវ​កាល ២០១៩/២០ រូប​គេ​រក​បាន ២៧ គ្រាប់​និង Assist ១២ លើក​នៅ ៣៧ ប្រកួត​សរុប​ឲ្យ​ក្លឹប​នៅ Bundesliga៕

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ ដំណឹង​ល្អ​ទាំង​ព្រឹក! Chelsea ត​កុងត្រា​ថ្មី​ ១ ឆ្នាំ​ទៀត​ឲ្យ​កីឡាករ​សំខាន់ ២ រូប

ដំណឹង​ផ្លូវការ​ចុះ​ផ្សាយ​នៅ​មុន​នេះ បាន​ឲ្យ​ដឹង​ថា​ក្លឹប​តោ​ខៀវ Chelsea បាន​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ ២ រូប មាន​ខ្សែ​ប្រយុទ្ធ Olivier Giroud និង​​អ្នកចាំទី Willy Caballero។

តាម​ពិត​ទៅ​អ្នក​ទាំង​ពីរ ត្រូវ​ចប់​កុងត្រា​នា​រដូវ​កាល ២០១៩/២០ តែ​ទី​បំផុត​ត្រូវ​បាន​ក្លឹប​ Chelsea បន្ថែម​កុងត្រា​ឲ្យ​រយៈ​ពេល ១ ឆ្នាំ​ទៀត​ ពោល​ដល់​ចុង​រដូវ​កាល ២០២០/២១ នា​ឆ្នាំ​បន្ទាប់។

បញ្ជាក់​ថា​អ្នកចាំទី​ដៃ​ទី​ពីរ Caballero រដូវ​កាល​នេះ បង្ហាញ​ខ្លួន ៩ លើក របូត​គ្រាប់​បាល់ ១៤ គ្រាប់​និង​រក​បាន Clean Sheet ១ លើក។ រី​ឯ Giroud បង្ហាញ​ខ្លួន​បាន ១៣ ប្រកួត រក​បាន ២ គ្រាប់​ប៉ុណ្ណោះ​ឲ្យ​ក្លឹប៕

ប្រភព៖ AF

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker