fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

Liverpool ស្ទើក្អួតឈាម ក្រោយ Leipzig បង្ហើបថា Werner អាចដើរចូលក្រុមកំពូលមួយនេះ ជាជាងពួកគេ

ក្លឹប RB Leipzig បានធ្វើការបដិសេធ ចំពោះពាក្យចចាមអារ៉ាមទាំងឡាយណា ដែលបានថាខ្សែប្រយុទ្ធ Timo Werner កំពុងធ្វើដំណើរទៅកាន់ក្រុម Liverpool ខណ:ដែលពួកគេបានបញ្ជាក់ថា កីឡាកររូបនេះ នឹងផ្ទេរទៅកាន់ក្រុម Tottenham ដើម្បីឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជំនួសវិញ ។

Timo Werner 

គួរបញ្ជាក់ថារបាយការណ៍មួយនៅប្រទេសអាឡឺម៉ង់កាលពីថ្ងៃពុធ បានអះអាងថាក្រុមហង្សក្រហមពិតជាពេញចិត្តខ្លាំង នៅក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះ នារដូវកាលដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ ចំពេលមានការអះអាងថាពួកគេបានទាក់ទងជាមួយក្លឹប Leipzig រួចរាល់ហើយ កាលពីខែមករា ។

Timo Werner

ជាក់ស្តែងវាត្រូវបានគេយល់ទៀតថាក្រុម Liverpool នឹងត្រូវធ្វើការចុះហត្ថលេខាជាមួយ Werner សម្រាប់តម្លៃផ្តាច់កុងត្រាប្រមាណ ៥០ លានផោន ។

Timo Werner

ប៉ុន្តែទោះជាយ៉ាងណាពេលថ្មីៗនេះក្រុម RB Leipzig បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថាពួកគេ មិនបានយល់ព្រមលើលក្ខខណ្ឌណាមួយជាមួយក្លឹប Liverpool នោះទេ ខណ:គណនីផ្លូវការរបស់ក្លឹបនៅ Bundesliga មួយនេះ បានចេញមុខឆ្លើយតបចំពោះការរំពឹងទុកនេះថា “ យើងបានលឺថាគាត់កំពុងធ្វើដំណើឆ្ពោះទៅកាន់ក្រុម Tottenham វិញទេ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Nicol ព្រមានលោក Solskjaer ថាកីឡាករ Man Utd រូបនេះ អាចជាដើមហេតុ នាំឲ្យគាត់ត្រូវក្លឹបបណ្តេញចេញ

ខ្សែប្រយុទ្ធ Anthony Martial នឹងអាចធ្វើឲ្យគ្រូបង្វឹកលោក Ole Gunnar Solskjaer ត្រូវបានក្លឹប Manchester United បណ្តេញចេញ ។

Anthony Martial 

យ៉ាងណាមិញនេះបើតាមគំនិតរបស់អតីតខ្សែការពារក្រុមហង្សក្រហមលោក Steve Nicol ដែលបានគិតគូរពីភាពមិនស៊ីចង្វាក់គ្នា របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កំពុងតែដាក់សម្ពាធលើគ្រូបង្វឹកលោក Solskjaer ។

Steve Nicol

គួររំលឹកថាក្រុម United បានចុះហត្ថលេខាលើ Martial ក្នុងតម្លៃខ្លួនដែលអាចកើនឡើងដល់ ៥៨ លានផោន កាលពីឆ្នាំ ២០១៥ នឹងធ្វើឲ្យគេក្លាយជាកីឡាករវ័យក្មេងមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងពិភពបាល់ទាត់នាពេលនោះផងដែរ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះហាក់មិនបានបង្ហាញមានភាពលេចធ្លោណាមួយនោះទេ អំឡុងរដូវកាលរបស់ក្លឹប United ។

Anthony Martial

មិនតែប៉ុណ្ណោះលោក Nicol ព្រួយបារម្ភថាការបាត់បង់ជំនឿចិត្តលើ Martial របស់ក្រុម Man Utd អាចនឹងបង្កធំបញ្ហាដល់គ្រូបង្វឹកសញ្ជាតិន័រវេស ។

Anthony Martial

លើសពីនេះនៅពេលត្រូវបានគេសួរថា តើលោកគិតថា Martial នឹងទទួលជោគជ័យឬអត់ ជាមួយក្លឹប ? ខណ:លោក Nicol បានឆ្លើយតបថា ៖ ” ខ្ញុំនឹងនិយាយថាទេ ។ បុរសនេះធ្វើឱ្យខ្ញុំខកចិត្តចំពោះគេខ្លាំងណាស់ ” ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker