fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Liverpool ឬ City ? Wenger ប្រាប់ពីក្រុមណា ដែលលោកគិតថានឹងលើកពាន PL រដូវកាលនេះ

លោក Arsene Wenger បានគាំទ្រក្រុមហង្សក្រហម Liverpool ដើម្បីបញ្ចប់ការរង់ចាំរយៈពេល ៣០ ឆ្នាំរបស់ពួកគេ សម្រាប់ការឈ្នះពានរង្វាន់លីគ ខណៈដែលពួកគេកំពុងវ៉ាដាច់ពិន្ទុគេឆ្ងាយ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ។

គួរបញ្ជាក់ថាក្រុមហង្សក្រហមបាននាំមុខ ៨ ពិន្ទុលើក្រុម Manchester City ដោយឈរនៅលើកំពូលតារាង ខណ:ដែលក្រុមម្ចាស់ជើងឯករបស់លោក Pep Guardiola បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Norwich និង Wolves នៅរដូវកាលនេះ ។

តែទោះបីជាយ៉ាងណាលោក Wenger មានការស្ទាក់ស្ទើរ ដើម្បីធ្វើការទស្សន៍ទាយនៅដំណាក់កាលដំបូងនៃរដូវកាលនេះ ក៏ដោយក៏គាត់ក៏បានសារភាពផងដែរថាអតីតក្លឹប Arsenal របស់គាត់ គឺនៅមានវិធីខ្លះៗ ចំពោះការប្រកួតប្រជែងនេះផងដែរ ។

មិនតែប៉ុណ្ណោះអតីតគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះក៏បានជឿជាក់ថា Liverpool គួរតែត្រូវបានគេចាត់ទុកថាជាក្រុមដែលឈ្នះពាន PL រដូវកាលនេះ ប៉ុន្តែលោកបានបដិសេធចំពោះឱកាសរបស់ក្រុមការងារតំណែងជើងឯក City ផងដែរ ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker