fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអេស្ប៉ាញ

Liverpool , Arsenal ត្រៀមប្រកាសសង្គ្រាមគ្នា ដើម្បីចុះហត្ថលេខាលើតារាឆ្នើមក្រុម R.Madrid មួយរូប

ក្លឹបយក្ស Premier League , Arsenal និង Liverpool បានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងគ្នា ក្នុងការចុះហត្ថខ្សែបម្រើឆ្នើមរបស់ក្រុម Real Madrid កីឡាករ Isco  ។

Isco 

គួរបញ្ជាក់ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះមានមានឱកាសលេងមិនបានទៀងទាត់នោះទេ នៅក្នុងក្រុម R.Madrid ខណ:ដែលបានធ្វើឲ្យរូបគេមានការផ្សារភ្ចាប់ជាមួយក្លឹបដទៃជាច្រើន នៅក្នុងរយ:ពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ។

Isco

តែទោះយ៉ាងណាយោងតាមកាសែតអង់គ្លេស The Sun បានឲ្យដឹងថាក្លឹបនៅក្របខណ្ឌ PL ដែលមានដូចជា Liverpool និង Arsenal បច្ចុប្បន្នកំពុងចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើ Isco នារដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខ បើទោះបីជារូបគេ មានកិច្ចសន្យាជាមួយក្លឹបអេស្ប៉ាញរហូតដល់ឆ្នាំ ២០២០ ក៏ដោយ ។

Isco

មិនតែប៉ុណ្ណោះវាត្រូវបានគេជឿជាក់ថាក្រុម Madrid កំពុងស្វែងរកប្រាក់ចំណូល ដើម្បីធ្វើការពង្រឹងក្រុមរបស់ពួកគេបន្ថែមទៀត នៅរដូវកាលក្រោយ ខណ:ដែលពួកគេនឹងត្រូវលក់ចេញកីឡាករនៅក្នុងក្រុមចំនួន ២ ទៅប ៣ នាក់ នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ ខណ: Isco ក៏អាចជាកីឡាករម្នាក់ ក្នុងចំណោមនោះផងដែរ ៕

ប្រភព: FoxsportsAsia 

អានអត្ថបទបន្ទាប់៖ ខ្ចិលឲ្យសួរច្រើន! Arsenal ដាក់ចេញតម្លៃខ្លួនខ្ពស់មួយ សម្រាប់ Aubameyang ខណ:មានក្លឹបជាច្រើនកំពុងចង់បាន

យោងតាមរបាយការណ៍ចុងក្រោយមួយ បានអោយដឹងថាក្លឹបកាំភ្លើងធំ Arsenal បានដាក់កំនត់តម្លៃខ្លួនប្រមាណ ៧០ លានផោន សម្រាប់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នៅមុនពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ មកដល់ ។

Pierre-Emerick Aubameyang 

គួររំលឹកថា Aubameyang ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏សំខាន់ម្នាក់ របស់ក្រុមកាំភ្លើងធំ ចាប់តាំងពីរូបគេបានចុះហត្ថលេខាដើរចូលទឹកដី Emirates ពី Borussia Dortmund ក្នុងឆ្នាំ ២០១៨ ។

Pierre-Emerick Aubameyang

តែទោះបីជាបើទោះបីមានភាពលេចធ្លោខ្លាំងនៅក្នុងក្រុមក៏ដោយ តែ Aubameyang ហាក់កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការចាកចេញពីក្រុម Arsenal នៅរដូវក្តៅខាងមុខនេះ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតកំណត់នៅឆ្នាំ ២០២១ ។

Pierre-Emerick Aubameyang

មិនតែប៉ុណ្ណោះ Inter Milan គឺជាក្លឹបចុងក្រោយមួយ ដែលបង្ហាញចំណាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាជាមួយ Aubameyang ហើយយោងតាមកាសែត Daily Express បាននិយាយថាក្រុម Arsenal នឹងដាក់តំលៃខ្លួនប្រមាណ ៧០ លានផោន សម្រាប់តារាឆ្នើមរបស់ពួកគេរូបនេះ ៕​

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker