fbpx
Loading...
បាល់ទាត់អឺរ៉ុប

[វីដេអូ] Lukaku ដាក់ពីរគ្រាប់អោយក្រុមបិសាចក្រហម បែលហ្ស៊ិកបន្ដជ័យជំនះនៅក្នុងវគ្គជម្រុះ Euro 2020

ក្រុមបិសាចក្រហម បែលហ្ស៊ិក បានយកឈ្នះក្រុមស្កត់ឡែនដោយលទ្ធផល ៣-០ នៅទឹកដី King Baudouin​ ដែលធ្វើអោយពួកគេបន្ដឈរនៅកំពូលតារាងពូល I នៃវគ្គជម្រុះ Euro 2020។

កីឡាករចំណូលថ្មីរបស់ Real Madrid, Eden Hazard បានចូលរួមចំណែកក្នុងការធ្វើអោយមានគ្រាប់បាល់ដំបូងនៅក្នុងការប្រកួតនោះ ដោយបានបញ្ជូនទៅអោយ ខ្សែប្រយុទ្ធ Romelu Lukaku តែតមួយក្បាលបញ្ចូលទី។

Kevin de Bruyne បានបញ្ជូនអោយ Lukaku ស៊ុតបញ្ចូលទីគ្រាប់ទី២ មុនពេលដែល ខ្សែបម្រើក្រុម Manchester City រូបនេះ រកគ្រាប់បាល់សំរេចដោយខ្លួនឯង នៅចុងម៉ោង។

De Bruyne បានស៊ុតបាល់កោងបញ្ចូលទីយ៉ាងល្អ បន្ទាប់ពី អ្នកចាំទី Thibaut Courtois សង្គ្រោះបាល់ដែលស៊ុតដោយ Scott McKenna និង James Forrest របស់ក្រុមស្កត់ឡែន៕

error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker