fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

Lukaku ទម្លាយពីពាក្យចាក់ដោតមួយ ដែលខ្លួនប្រាប់ទៅលោក Solskjaer មុនពេលជ្រើសដើរចូលក្រុម Inter Milan

គ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer បានស្នើសុំឱ្យកីឡាករ Romelu Lukaku បន្តការស្នាក់នៅទឹកដី Old Trafford មុនពេលខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ បានប្រាប់ទៅគាត់វិញថា “ វាចប់ហើយ ” ។

Romelu Lukaku 

គួរបញ្ជាក់ផងដែរថា Lukaku បានចាកចេញពីប្រទេសអង់គ្លេស ដោយចូលរួមជាមួយក្រុម Inter Milan និងគ្រូបង្វឹកលោក Antonio Conte ក្នុងតម្លៃខ្លួនជាង ៧០ លានផោន ។

បញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យមានការចាកចេញនេះ ដោយសារតែ Lukaku លែងស្ថិតនៅក្នុងជម្រើសដែលក្រុមត្រូវការ ខណ:គ្រូបង្វឹកលោក Solskjaer ហាក់ពេញចិត្តក្នុងការដាក់ឲ្យ  Marcus Rashford  លេងជាង ។

Romelu Lukaku

ប៉ុន្តែទោះជាយ៉ាងណាគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ ក៏បានសុំឱ្យ Lukaku ស្នាក់នៅក្លឹបបន្តទៀតផងដែរ មុនពេលឈានដល់ការសម្រេចចិត្ត និងគោរពតាមឆន្ទ:នៅក្នុងការចាកចេញទៅលេងឲ្យក្លឹបនៅ Serie A ជំនួសវិញ ។

លើសពីនេះ Lukaku បាននិយាយថា ៖ ” ឆ្នាំមិនល្អមួយអាចកើតឡើងចំពោះអ្នករាល់គ្នា ហើយខ្ញុំទទួលបានវានៅក្នុងក្រុម United ។  វាជាស្ថានភាពលំបាក ។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តចំពោះឱកាសលេងនៅកន្លែងផ្សេង ។ Ole ចង់អោយខ្ញុំស្នាក់នៅ ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាវាចប់ហើយ ” ៕

Romelu Lukaku

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker