fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Lukaku បង្ហើបពីអតីតគ្រូបង្វឹកនៅ PL ម្នាក់ ដែលរូបគេនឹងគ្មានថ្ងៃលើកលែងទោសឲ្យជាដាច់ខាត

កីឡាករ Romelu Lukaku សារភាពថាត្រង់ថារូបគេ នឹងគ្មានថ្ងៃព្រមលើកលែងទោសឲ្យអតីតគ្រូបង្វឹលោក Andre Villas-Boas នោះ ចំពោះទង្វើដែលគាត់បានធ្វើមកលើខ្សែប្រយុទ្ធរូបនេះ អំឡុងចំណាយពេលជាមួយគ្នានៅឯក្រុមតោខៀវ Chelsea ។

Andre Villas-Boas 

គួររំលឹកផងដែរថាកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានផ្លាស់ទៅកាន់ទឹកដី Stamford Bridge នៅពេលដែលនៅមានវ័យជំទង់នៅឡើយ ក្នុងឆ្នាំ ២០១១ ពីក្រុម Anderlecht  នឹងជាកន្លែងដែល Lukaku បានចំណាយលេងភាគច្រើនជាកីឡាករបំរុង ខណ:ដែលគេក៏ត្រូវដកចេញពីបញ្ជីឈ្មោះក្រុមត្រូវលេងនៅពាន Champions League ផងដែរ ។

Romelu Lukaku

ជាក់ស្តែង Lukaku មិនបានបង្ហាញខ្លួនឲ្យក្រុមតោខៀវ Chelsea ពេញលេញនោះទេ រហូតដល់ពេលដែលលោក Villas-Boas ត្រូវបានគេបណ្តេញចេញ នឹងចូលជំនួសដោយលោក Roberto Di Matteo វិញ ។

Romelu Lukaku

ប៉ុន្តែទោះជាយ៉ាងណា Lukaku បានថ្លែងប្រាប់ Het Laatste Nieuws  ថា ៖ “ខ្ញុំសប្បាយចិត្តសម្រាប់អំឡុងពេលលេងឲ្យ Cheslea ប៉ុន្តែមានបុរសម្នាក់ ដែលបានបំផ្លាញទំនុបចិត្តរបស់ខ្ញុំ នោះគឺអតីតគ្រូបង្វឹកខ្ញុំ លោក (Villas-Boas) ។ ខ្ញុំនឹងមិនអភ័យទោសឱ្យគាត់ទេ សម្រាប់រឿងនេះ ។ ព្រោះថាគាត់តែងឲ្យខ្ញុំប្តូរតំណែងលេងជានិច្ច ម្តងប្រយុទ្ធស្លាបឆ្វេង ម្តងស្លាបស្តាំ ។ អ្នកមិនអាចអភិវឌ្ឍកីឡាករតាមវិធីនេះ នោះទេ ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ ក្លឹបមួយត្រូវដកខ្លួនចេញវិញជាបន្ទាន់ ដោយសារតែលក្ខខណ្ឌប្រាក់ឈ្នួលរបស់ Bale មានចំនួនច្រើនពេក

ក្លឹបនៅក្របខ័ណ្ឌ MLS ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើផ្លាស់ប្តូរ សម្រាប់កីឡាករ Gareth Bale ដោយសារតែកីឡាកររូបនេះ បានទាមទារថ្លៃឈ្នួលខ្ពស់ពេក ចំពេលដែលអនាគតនៅក្នុងក្រុម Real Madrid កំពុងមានភាពសង្ស័យខ្លាំងឡើងៗ ។

Gareth Bale 

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិវែលរូបនេះ ត្រូវគេឲ្យដឹងថា មិនបានស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹកលោក Zinedine Zidane នោះទេ ខណ:គ្រូបង្វឹករូបនេះ ក៏ចង់កម្ចាត់ Bale ចេញពីក្រុមរបស់គាត់ ឲ្យកាន់តែឆាប់តាមដែលអាចធ្វើបាន ដោយសារតែថ្លៃឈ្នួលដ៏ច្រើន ៦៥០,០០០ ផោនក្នុងមួយសប្តាហ៍របស់គេ ។

Gareth Bale

ហើយបើយោងតាមយ៉ាងតាមរបាយការណ៍ពី Athletic បានឲ្យដឹងថា Bale មានការផ្តល់ជូនមួយ ដើម្បីទៅលេងនៅក្នុងក្របខណ្ឌ MLS ពីសំណាក់ក្លឹប Inter Miami របស់លោក David Beckham នៅរដូវក្តៅក្រោយ ប៉ុន្តែដោយសារតែលក្ខខណ្ឌប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធ មានចំនួនច្រើនលើសលុបពេក ធ្វើឲ្យការចរចាមួយនេះ ត្រូវបានបញ្ចប់ទៅវិញ ។

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យ រូបនេះក៏ធ្លាប់ខិតជិតនៅក្នុងការចាកចេញពីទីក្រុងម៉ាឌ្រីដផងដែរ កាលពីរដូវក្តៅមុន ជាមួយនឹងការផ្លាស់ប្តូរ ដែលអាចទទួលបានប្រាក់ឈ្នួល ១ លានផោនក្នុងមួយសប្តាហ៍ ទៅកាន់ប្រទេសចិនជាមួយក្លឹប Jiangsu Suning ប៉ុន្តែវាក៏ត្រូវបានបរាជ័យទៅវិញផងដែរ នៅក្នុងនាទីចុងក្រោយ ៕

Gareth Bale

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker