fbpx
បាល់ទាត់អឺរ៉ុបអង់គ្លេស

Maddison លើកឈ្មោះ Sancho និងតារាឆ្នើម Man Utd ពីររូបទៀត ថាជាកីឡាករល្អបំផុត ដែលគេធ្លាប់លេងជាមួយ

កីឡាករ James Maddison បានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុម Manchester United មានក្តីសង្ឃឹម ក្រោយគេបានដាក់ឈ្មោះកីឡាករ Marcus Rashford, Harry Maguire និង Jadon Sancho នៅក្នុងបញ្ជីឈ្មោះមិត្តរួមក្រុមល្អបំផុត មិនធ្លាប់មានរបស់ខ្លួន ។

James Maddison 

គួរបញ្ជាក់ផងដែរថាខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ បានបង្ហាញពីរដូវកាលដ៏លេចធ្លោមួយសម្រាប់ក្ុម Leicester ដោយអាចស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និង assist ៣ លើកបន្ថែមទៀត ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ហើយទម្រង់លេងដ៏អស្ចារ្យរបស់គេបានបង្កឱ្យមានពាក្យចចាមអារ៉ាម អំពីការផ្លាស់ប្តូរនៅក្នុងចំនួនទឹកប្រាក់ដ៏ច្រើន នៅមុនពេលរដូវកាលដោះដូរកីឡាករត្រូវបើកឡើងវិញផងដែរ ។

Marcus Rashford, Harry Maguire

ជាក់ស្តែងគ្រូបង្វឹកលោក Ole Gunnar Solskjaer បានធ្វើការដាក់គោលដៅលើ Maddison រួមជាមួយកីឡាករ Sancho, Harry Kane, Jack Grealish និង Pierre-Emerick Aubameyang សម្រាប់ធ្វើការចុះហត្ថលេខាមកកាន់ទឹកដី Old Trafford នៅរដូវក្តៅខាងមុខនេះ ។

Rashford

ហើយយ៉ាងណាមិញក្នុងកម្មវីធី Q&A នៅលើបណ្តាញសង្គម Instagram កីឡាករ Maddison ត្រូវបានគេសួរនាំអំពីមិត្តរួមក្រុមល្អបំផុត មិនធ្លាប់មានរបស់ខ្លួន ខណ:តារាឆ្នើមក្រុម Leicester រូបនេះ បានដាក់ឈ្មោះកីឡាករ Rashford , Maguire , Sancho រួមទាំង Vardy ផងដែរ ដែលបានចាប់ដៃគូលេងជាមួយគ្នានៅក្នុងក្រុមជម្រើសជាតិអង់គ្លេស ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ ជើងចាស់ Merson លើកឈ្មោះតារាឆ្នើមនៅ PL ម្នាក់ ដែលគាត់គិតថាសក្តិសមឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំនេះ

វីរបុរសក្រុម Arsenal លោក Paul Merson បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះកីឡាករគោលដៅរបស់ក្រុម Manchester United ខ្សែបម្រើ Jack Grealish និងថែមទាំងបានដាក់ឈ្មោះខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane សម្រាប់ឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំនេះផងដែរ ។

Jack Grealish 

គួរបញ្ជាក់ផងដែរ Mane មានរដូវកាលដ៏លេចធ្លោមួយ ដោយបានរកគ្រាប់បាល់បញ្ចូលទី ១៨ គ្រាប់ និងជួយឲ្យក្រុមរបស់លោក Jurgen Klopp មាន ២៥ ពិន្ទុដាច់គេ ឈរនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ផងដែរ ។

Sadio Mane

ជាក់ស្តែងក្រុមហង្សក្រហមត្រូវការជ័យជំនះតែ ២ ដងទៀតប៉ុណ្ណោះ ដើម្បីដណ្តើមយកពានរង្វាន់លីគជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយ មុនពេលរដូវកាលទាំងមូលត្រូវបានផ្អាក ដោយសារការរីករាលដាលខ្លាំងនៃវីរុសឆ្លងកូវីដ១៩ ។

ហើយយ៉ាងណាមិញអតីតជើងចាស់លោក Merson បានដាក់ឈ្មោះ Mane ថាជាកីឡាករដ៏ល្អបំផុតនៅរដូវកាលនេះ ហើយថែមទាំងបានបញ្ជាក់ទៀតផងដែរថាខ្សែប្រយុទ្ធរូបនេះ គឺជាកម្លាំងចលករដ៏សំខាន់បំផុត ​ក្នុងក្រុម Liverpool ក្នុងអំឡុងរដូវកាល ២០១៩-២០ នេះផងដែរ ។

Sadio Mane

មិនតែប៉ុណ្ណោះលោក Merson បាននិយាយទៅកាន់ Sky Sport ថា ៖ ” ប្រសិនបើអ្នកសួរខ្ញុំថា តើកីឡាករណាមួយ ដែលខ្ញុំចង់មើលជាងគេនៅ Premier League នោះគឺ Jack Grealish! ។ ប៉ុន្តែបើអ្នកសួរថាតើនរណាសមឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ សម្រាប់ខ្ញុំវាត្រូវតែជា Sadio Mane ” ៕

Sadio Mane

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker