fbpx
អង់គ្លេស

Man City កំពុងឃ្លាំមើល កីឡាករតំលៃ១២០លាន សញ្ជាតិព័រទុយហ្គាល់

ក្លឹប Manchester City ត្រូវបានរាយការណ៍ថា មានការចាប់អារម្មណ៍កីឡាករវ័យក្មេង Florentino Luis របស់ក្លឹប Benfica។

ខ្សែបម្រើវ័យក្មេងរូបនេះ ទទួលបានជោគជ័យសំរាប់រដូវកាល ២០១៨/១៩ ជាមួយនឹងក្លឹបព័រទុយហ្គាល់ ដែលបានផ្ដួលគូប្រជែង Porto លើកពាន Primeira Liga។

ទោះបីជាបានចំណាយ ៦២លានផោន នាំយកខ្សែបម្រើ Rodri មកចូលរួមកាលពីរដូវក្ដៅនេះក្ដី ប៉ុន្ដែ ប្រធានក្លឹប Man City នៅតែចង់បានកីឡាករបន្ថែមទៀត ដើម្បីអោយមានការប្រកួតប្រជែងក្នុងចំណោមកីឡាករនៅក្នុងក្រុម។

បើតាមកាសែតព័រទុយហ្គាល់ Record បានអះអាងថា គ្រូបង្វឹក Man City លោក Pep Guardiola បានបញ្ជូនអ្នកតាមដានឃ្លាំមើលទម្រង់លេងរបស់ Luis នៅរដូវកាលនេះ។

បច្ចុប្បន្នកីឡាករវ័យ២០ឆ្នាំ បានចុះកុងត្រារយៈពេលវែងជាមួយនឹង Benfica ដោយមានថ្លៃផ្ដាច់កុងត្រាប្រមាណ ១២០លានអឺរ៉ូ៕

ប្រភព៖ talkSPORT

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker