fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអាល្លឺម៉ង់

Man City ដៅទុកហើយស្រេច ថានរណានឹងត្រូវមកជំនួសតំណែងរយ:ពេលវែងមួយ សម្រាប់ Aguero

ក្រុម Manchester City កំពុងពិចារណាលើជម្រើសខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund កីឡាករ Erling Haaland ជាអ្នកជំនួសតំណែងរយៈពេលវែងមួយ សម្រាប់ខ្សែប្រយុទ្ធ Sergio Agüero ។

Erling Haaland

គួរបញ្ជាក់ថាកីឡាករសញ្ជាតិអាហ្សង់ទីនបានក្លាយជាកីឡាករបរទេស ដែលអាចស៊ុតបញ្ចូនទីបានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ហើយក្រុម City បានផ្តល់រង្វាន់ដល់ខ្សែប្រយុទ្ធរូបនេះ ជាមួយនឹងការផ្តល់ឱ្យរូបគេនូវសេរីភាពពេញលេញ ចំពោះការសម្រេចចិត្តលើអនាគតរបស់ខ្លួនផ្ទាល់ ។

Sergio Agüero

មិនតែប៉ុណ្ណោះ Agüero នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពី Man City ជាមួយនឹងការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ ខណ:ដែលមានប្រភពមួយបានបញ្ជាក់ប្រាប់ 90min ថាកីឡាករ Haaland អាចជាជម្រើសដ៏ធំមួយ​ ដើម្បីមកជំនួសតំណែងមួយនេះ ។

Erling Haaland

លើសពីនេះក្រុម City ក៏បានទាក់ទងជាមួយឪពុក និងជាទីភ្នាក់ងាររបស់កីឡាកររូបនេះផងដែរ គឺលោក Alf-Inge Haaland ខណ:កិច្ចសន្យារបស់ Haaland ជាមួយក្រុម Dortmund និងត្រូវបញ្ចប់នៅរដូវកាល ២០២១/២២ និងមានតម្លៃខ្លួនប្រមាណ ៦៣ លានផោន ៕

ប្រភព: 90min 

អានអត្ថបទបន្ទាប់៖ នេះ! មកស្គាល់តារាឆ្នើមទាំង ១០ រូប មានតម្លៃផ្តាច់កុងត្រាខ្ពស់បំផុត នៅលើពិភពលោក

តម្លៃផ្ទេររបស់កីឡាករ នៅក្នុងវិស័យបាល់ទាត់ហាក់មិនមានចំនួនដូចគ្នានោះទេ ចាប់តាំងពីការផ្លាស់ប្តូររបស់កីឡាករ Neymar Jr ពីក្រុម Barcelona ទៅក្លឹប Paris Saint Germain នៅក្នុងឆ្នាំ ២០១៧ ជាមួយតម្លៃខ្លួនបំបែកកំណត់ត្រាប្រមាណ ២០០ លានផោន ។

Neymar Jr 

គួរបញ្ជាក់ថាកាលពីដើមឡើយ Neymar មិនត្រូវបានក្លឹប Barcelona ចង់លក់ចេញនោះទេ ខណ:ដែលពួកគេបានព្យាយាមដាក់តម្លៃផ្តាច់កុងត្រាដ៏ខ្ពស់បំផុតមួយ ប៉ុន្តែដោយសារតែភាពចង់បានរបស់ក្រុម PSG ដល់ថ្នាក់ពួកគេហា៊នចំណាយទឹកប្រាក់រហូតដល់ទៅ ២០០ លានផោន ដែលតម្លៃផ្ទេរដ៏ខ្ពស់បំផុតមួយនៅ នៅក្នុងអំឡុងពេលនោះ ។

Lionel Messi

តែទោះជាយ៉ាងណារហូតមកដល់ពេលបច្ចុប្បន្ននេះ ក្លឹបធំៗជាច្រើន បានព្យាយាមដាក់តម្លៃផ្តាច់កុងត្រាដ៏ច្រើន សម្រាប់តារាឆ្នើមរបស់ពួកគេ ដើម្បីកាត់បន្ថយការចាប់អារម្មណ៍ពីសំណាក់ក្លឹបដទៃ ហើយក្នុងនោះ យើងក្រឡេកមកមើល តារាឆ្នើមទាំង ១០ ដែលត្រូវបានគេស្គាល់ថាជាកីឡាករមានតម្លៃផ្តាច់កុងត្រាខ្ពស់បំផុតលើលោក ។

Karim Benzema

១០. Gareth Bale (Real Madrid – ៤២៣ លានផោន)

៩. Gerard Pique (Barcelona – ៤២៣ លានផោន)

៨. Lionel Messi (Barcelona – ៥៩២.៥ លានផោន)

៧. Vinicius Jr (Real Madrid – ៥៩២.៥ លានផោន)

៦. Isco (Real Madrid- ៥៩២.៥ លានផោន)

៥. Marco Asensio (Real Madrid – ៥៩២.៥ លានផោន)

៤. Luka Modric (Real Madrid – ៦៣៤.៩ លានផោន)

៣. Brahim Diaz (Real Madrid – ៦៣៤.៩ លានផោន)

២. Antoine Griezmann (Barcelona – ៦៧៧.២ លានផោន)

១. Karim Benzema (Real Madrid – ៨៤៦.៧ លានផោន)

ប្រភព: FoxsportsAsia 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker