fbpx
អង់គ្លេស

Man City ត្រៀមទំនងដកខ្លួន ក្រោយដឹងតំលៃដែល Leicester កំណត់លើ Harry Maguire

Manchester City មានការស្រងាកចិត្ត បន្ទាប់ពី Leicester City បានកំណត់តំលៃ ១១៤លានដុល្លារ(៩០លានផោន) ក្នុងការផ្ទេរខ្សែការពារ Harry Maguire មកកាន់ទឹកដី Etihad។

លោក Pep Guardiola ចង់បាន Maguire មកជំនួសតំណែង អតីតប្រធានក្រុម Vincent Kompany ប៉ុន្ដែតំលៃហាក់ដាច់ឆ្ងាយពីអ្វីដែលក្លឹបជើងឯកលីគកំពូលអង់គ្លេសអាចធ្វើទៅបាន។

Man City ធ្លាប់បោះបង់ឱកាស ទិញយក Alexis Sanchez  និង Fred ដោយសារតែតំលៃខ្ពស់ហួសពីកញ្ចប់ថវិការបស់ក្លឹបដែលគ្រោងចំណាយ ហើយ Maguire ទំនងជាមិនអាចផ្លាស់មកចូលរួមក្នុងក្រុមរបស់ពួកគេបានឡើយ។

ដោយឡែកក្លឹបរួមទីក្រុង Manchester United ក៏មានចំណាប់អារម្មណ៍ចង់បាន ខ្សែការពារអង់គ្លេសរូបនេះផងដែរ ប៉ុន្ដែពួកគេនៅមានការស្ទាក់ស្ទើរ ចំពោះតំលៃដែលកំណត់ ដើម្បីបំបែកកំណត់ត្រាខ្សែការពារថ្លៃជាងគេបំផុត៕

ប្រភព៖ Daily Mail

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker