អង់គ្លេស

Man United ចេញសារគួរឲ្យភ្ញាក់ផ្អើលមួយជូន Ronaldo ក្រោយពីសម្រចគ្រាប់បាល់លើកទី ១០០ សម្រាប់ក្រុមជម្រើសជាតិ

ក្រុមបិសាចក្រហម Manchester United បានធ្វើការអបអរសាទរចំពោះអតីតតារាឆ្នើមរបស់ពួកគេ គឺកីឡាករ Cristiano Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ អាចរកគ្រាប់បាល់ទី ១០០ និងទី ១០១ របស់ខ្លួន សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់កាលពីយប់មិញនេះ ។

Cristiano Ronaldo  

ជាក់ស្តែងកីឡាកររបស់ក្រុមសេះបង្កង់ Juventus បានក្លាយជាកីឡាករបុរសទី ២ ដែលអាចបានរកគ្រាប់បាល់បញ្ចូលទី ១០០ នៅក្នុងកម្រិតជាតិ ខណៈពេលដែល Ronaldo បានស៊ុតបាល់បញ្ចូលទីនៅក្នុងជ័យជម្នះដោយលទ្ធផល ២-០ របស់ក្រុមជម្រើសជាតិព័រទុយហ្កាល់ ទៅលើក្រុមស៊ុយអែតក្នុងពានរង្វាន់ Nations League ។

Cristiano Ronaldo

ទន្ទឹមនឹងនេះ បច្ចុប្បន្ន Ronaldo កំពុងដេញតាមយ៉ាងប្រកៀកប្រកិត ជាមួយនឹងកំណត់ត្រាពិភពលោក ដែលកំពុងកាន់ដោយកីឡាករ Ali Daei ខណ:ដែលគាត់មានស៊ុតបញ្ចូលទីបានចំនួន ១០៩ គ្រាប់ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ។

រំលឹកថា Ronaldo បានខកខានការទទួលជ័យជម្នះដោយលទ្ធផល ៤-១ របស់ក្រុមព័រទុយហ្កាល់​ ទៅលើក្រូអាតកាលពីថ្ងៃសៅរ៍ដោយសារតែមានបញ្ហាម្រាមជើង ប៉ុន្តែរូបគេបានជាសះស្បើយវិញ ហើយអាចផ្តើមលេង នឹងរកគ្រាប់បាល់បញ្ចូលទី សម្រាប់ការប្រកួតយប់មិញ នៅឯទីក្រុង  Solna  ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ ក្រោយពីទទួលបានកំណត់ត្រាដ៏ពិសេសមួយនេះ បានធ្វើឲ្យអតីតក្លឹបចាស់ United បង្ហាញពីសេចក្តីស្រលាញ់របស់ពួកគេចំពោះ Ronaldo ជាមួយនឹងការបង្ហោះសារនៅក្នុងបណ្តាញសង្គម ជាមួយនឹងអត្ថន័យថា ៖ “សូមអបអរសាទរចំពោះអតីតតារាឆ្នើមរបស់យើង #MUFC #Cristiano #Ronaldo ដែលបានឈានដល់ការរកគ្រាប់បាល់ ១០០ គ្រាប់ សម្រាប់ក្រុមព័រទុយហ្កាល់! 👏  ” ៕

Cristiano Ronaldo

គួរបញ្ជាក់ផងដែរថា Ronaldo បានចំណាយពេល ៦ ឆ្នាំ ដ៏ជោគជ័យបំផុតមួយនៅឯទឹកដី Old Trafford ដោយឈ្នះពានរង្វាន់ Premier League ចំនួន ៣ លើក ក៏ដូចជាពានរង្វាន់ Champions League និង FA Cup ហើយក៏ថែមទាំងបានឈ្នះពានរង្វាន់ Ballon d’Or លើកដំបូងបំផុតផងដែរ នៅក្នុងឆ្នាំ ២០០៨ ផងដែរ បន្ទាប់ពីអាចរកគ្រាប់បាល់បាន ៣១ គ្រាប់ ដែលជួយឲ្យក្រុមរបស់លោក Sir Alex Ferguson ឈ្នះពានរង្វាន់លីគ នៅរដូវកាលនោះ ៕

ប្រភព: Metro 

You may also like