fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Man Utd ជូនដំណឹងទៅក្រុម​ At Madrid ថាពួកគេអាចឲ្យតម្លៃខ្លួនចំនួននេះប៉ុណ្ណោះ សម្រាប់ Saul នៅរដូវក្តៅខាងមុខ

យោងតាមសេចក្តីរាយការណ៍មួយបានអោយដឹងថាក្រុមបិសាចក្រហម Manchester United បានធ្វើការបដិសេធក្នុងការបំពេញតាមតម្រូវការរបស់ក្លឹប Atletico Madrid ខណៈដែលពួកគេកំពុងព្យាយាមនាំយកកីឡាករ Saul Niguez ពីក្លឹប La Liga នៅរដូវក្តៅខាងមុខនេះ ។

Saul Niguez 

គួរបញ្ជាក់ថា Niguez ស្ថិតនៅលើរ៉ាដារបស់ United ដោយពួកគេកំពុងស្វែងរកអ្នកមកជំនួសតំណែងរបស់ Paul Pogba ខណ:កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថានឹងអាចចាកចេញពីទឹកដី Old Trafford នារដូវក្តៅនេះ ។

Paul Pogba

ហើយយ៉ាងណាមិញ ចំពោះក្លឹបមួយណា ដែលចង់ចុះហត្ថលេខាលើ Niguez ពួកគេត្រូវតែបំពេញតាមការដាក់ចេញតម្លៃខ្លួនពីសំណាក់ក្លឹប At Madrid នៅក្នុងចំនួនប្រមាណ ១៣២ លានផោន ដោយកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ទើបតែបានចំណាយពេល ៣ ឆ្នាំ នៅក្នុងកុងត្រា ៩ ឆ្នាំរបស់គេ នៅក្រុម Atletico ។

Saul Niguez

ប៉ុន្តែទោះជាយ៉ាងណាយោងតាមរបាយការណ៍ AS នៅក្នុងប្រទេស្ប៉ាញអេស្ប៉ាញ បានឲ្យដឹងថាក្រុម United មានឆន្ទៈក្នុងការចំណាយទឹកប្រាក់ត្រឹមតែ ៧០ លានផោនប៉ុណ្ណោះ សម្រាប់ Niguez ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ Carrick ទម្លាយពីភាពខកចិត្តដ៏ធំបំផុតមួយ នៅក្នុងអាជីពជាកីឡាកររបស់ក្រុម Man Utd របស់ខ្លួន

Michael Carrick គ្រូបង្វឹកជំនួយរបស់ក្រុមបិសាចក្រហម Manchester United បានសារភាពថាការបរាជ័យចុងក្រោយរបស់ក្លឹប ក្នុងឆ្នាំ ២០០៩ នៅក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងរបស់ក្រុម Barcelona នៅតែធ្វើឱ្យលោកមានការខកចិត្តខ្លាំង រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

Michael Carrick 

គួរបញ្ជាក់ថាអតីតខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានសម្រេចចិត្តចូលនិវត្តពីបាល់ទាត់ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីទទួលបានពានរង្វាន់ចំនួន ១២ នៅឯទឹកដី Old Trafford បន្ទាប់ពីការផ្លាស់ប្តូរក្នុងតម្លៃខ្លួនប្រមាណ ១៨,៦ លានផោនពីក្រុម Tottenham ។

មិនតែប៉ុណ្ណោះ Carrick ក៏បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៥ នឹងពានរង្វាន់ធំៗផ្សេងទៀតចំនួន ៦ ផងដែរ ហើយរួមទាំងពានរង្វាន់ក្របខណ្ឌ UCL នៅពេលប្រកួតផ្តាច់ព្រ័ត្រទល់ក្រុម Chelsea ក្នុងឆ្នាំ ២០០៨ ។

Michael Carrick

លើសពីនេះក្រុម United ក៏មានឱកាសដើម្បីក្លាយជាម្នាស់ពានរង្វាន់ UCL ម្តងទៀត នៅក្នុងឆ្នាំបន្ទាប់ផងដែរ ដោយពួកគេត្រូវជួបជាមួយក្រុម Barca នៅក្នុងទីក្រុង Rome តែទោះបីជាយ៉ាងណាក៏ដោយ Lionel Messi គឺជាផ្នែកសំខាន់មួយ ដែលជួយឲ្យក្រុម Barca បំបាក់ United នៅក្នុងវគ្គផ្តាច់ព្រ័ត្រនោះ ខណ:ដែលវាបានធ្វើឲ្យលោក Carrick នៅតែមានអារម្មណ៍សោកស្តាយខ្លាំងបំផុត ចំពោះការបរាជ័យដ៏ធំមួយនេះ ។

Michael Carrick

ប្រភព: Metro 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker