fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេស

Man Utd ត្រូវគេបញ្ចុះបញ្ចូលឲ្យចុះហត្ថលេខាលើតារាឆ្នើមនៅ PL រូបនេះ មកចាប់ដៃគូជាមួយ Maguire

អតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur លោក Tim Sherwood កំពុងជំរុញឱ្យក្រុមបិសាចក្រហម Manchester United ចុះហត្ថលេខាលើតារាឆ្នើមរបស់ក្រុម Leicester City កីឡាករ Caglar Soyuncu នៅរដូវក្តៅខាងមុខនេះ ដោយគាត់ជឿជាក់ថានឹងក្លាយជាដៃគូដ៏សក្តិសមបំផុតមួយរបស់កីឡាករ Harry Maguire ។

Harry Maguire 

គួរបញ្ជាក់ផងដែរថាក្លឹបបិសាចក្រហមបានចំណាយទឹកប្រាក់ ៨០ លានផោន ចុះហត្ថលេខាលើ Maguire កាលពីរដូវក្តៅមុន ប៉ុន្តែពួកគេត្រូវរង់ចាំរហូតដល់ពេលចុងក្រោយទើប អាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះបាន ដោយសារក្រុមកញ្ច្រោងខៀវរំអុកយកតម្លៃខ្លួនបំបែកកំណត់ត្រា ។

Caglar Soyuncu

មិនតែប៉ុណ្ណោះក្រុមបិសាចក្រហមបានរក្សាមិនក្រុមគូប្រជែងស៊ុតចូល រហូតដល់ ៧ លើកចុងក្រោយ បន្ទាប់ពី Maguire ចាប់ដៃគូបានយ៉ាងល្អជាមួយកីឡាករ Victor Lindelof នៅក្នុងតំបន់ការពាររបស់ក្រុម ។

Caglar Soyuncu

ប៉ុន្តែទោះយ៉ាងណាក្រុមបិសាចក្រហមនៅតែសំលឹងរកជម្រើសខ្សែការពារកណ្តាលបន្ថែមទៀត ហើយជើងចាស់លោក Sherwood ជឿជាក់ថា Soyuncu នឹងក្លាយជាជម្រើសដ៏សក្តិសមបំផុតមួយសម្រាប់ពួកគេ ដើម្បីមកចាប់ដៃគូជាមួយ Maguire  ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ Klopp លើកឈ្មោះកូនក្រុមរបស់គាត់ ២ រូប ដែលសក្តិសមទទួលបានពានកីឡាករល្អបំផុតប្រចាំឆ្នំារបស់ Liverpool

ថ្លែងនៅក្នុងវីដេអូមួយរបស់ ‘DAZN’ គ្រូបង្វឹកលោក Jurgen Klopp ត្រូវបានគេស្នើសុំឱ្យជ្រើសរើសកីឡាករល្អបំផុត នៅក្នុងក្រុមហង្សក្រហម Liverpool សម្រាប់រដូវកាលនេះ ខណ:គាត់បានបង្ហាញពីឈ្មោះកូនក្រុមរបស់គាត់រហូតដល់ទៅ ២ រូប ដើម្បីចែករំលែកពានរង្វាន់កិត្តិយសមួយនេះ ។

Mohamed Salah និង Sadio Mane 

បញ្ជាក់ផងដែរថា បើទោះបីហង្សក្រហម Liverpool បានធ្លាក់ចេញពី Champions League ក៏ដោយក្តី ប៉ុន្តែក៏ពួកអាចគ្រង់តំណែងជើងឯកពានរង្វាន់ក្របខ័ណ្ឌ Premier League កាលពីពេលថ្មីៗនេះ ដែលជាហេតុធ្វើឲ្យក្រុមរបស់ពួកគេនៅតែទទួលបានភាពលេចធ្លោ ខណ:លោក Klopp បានបញ្ជាក់ថា Mohamed Salah និង Sadio Mane សក្តិសមទទួលបានងារជាកីឡាករល្អបំផុតនៅក្នុងក្រុមរបស់គាត់រដូវកាលនេះ ។

Mohamed Salah

ជាក់ស្តែង Salah កំពុងមានរដូវកាលដ៏អស្ចារ្យមួយផ្សេងទៀត ដោយអាចស៊ុតបញ្ចូលទីបាន ២១ គ្រាប់ និង Assist ចំនួន ១០ លើកបន្ថែមទៀត ។ ខណ: Mane ក៏មានទម្រង់លេងគួរឲ្យកត់សម្គាល់ផងដែរ ដោយមានគ្រាប់បាល់ចាញ់ Salah ២ គ្រាប់ និងចាញ់ Assist ១ លើកប៉ុណ្ណោះ សម្រាប់រដូវកាលនេះ ។

Mohamed Salah និង Sadio Mane

ហើយយ៉ាងណាមិញ នៅក្នុងការជ្រើសរើសនេះ​ លោក Klopp បាននិយាយថា ៖ “ខ្ញុំមិនដឹងថាមួយណាល្អជាងទេ ។ ខ្ញុំស្រឡាញ់ពួកគេទាំងពីរ ។ សម្រាប់ខ្ញុំពួកគេទាំងពីរគឺជាកីឡាករមិនគួរឱ្យជឿ ដូច្នេះខ្ញុំមិនដឹងថាខ្ញុំត្រូវសម្រេចចិត្តជ្រើសរើសយកមួយណា ក្នុងចំណោមពួកគេទាំងពីរ ។ ពោលគឺ Salah និង Mane សក្តិសមទទួលបានវាទាំង ២ នាក់ ” ។

ប្រភព: Besoccer 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker