ពត៌មានដោះដូរកីឡាករ អង់គ្លេស អ៊ីតាលី

Man Utd ត្រូវចំណាយរហូតដល់ ៩ លានផោន ដើម្បីធ្វើឲ្យកីឡាកររូបនេះ អាចចាកចេញពីក្រុមបាន

ក្រុមបិសាចក្រហម Manchester United បានប្រគល់ទឹកប្រាក់សុទ្ធចំនួន ៩ លានផោនដល់ Alexis Sanchez ដែលជាផ្នែកមួយនៃការចាកចេញដោយគ្មានតម្លៃខ្លួនរបស់គ ទៅកាន់ក្រុម Inter Milan នាពេលថ្មីៗនេះ ។

Alexis Sanchez 

គួរបញ្ជាក់ផងដែរថាក្រុម Man United ពេញចិត្តក្នុងការផ្តល់ជូនទឹកប្រាក់នេះដល់ Sanchez ដើម្បីអាចដើរចេញពីក្រុមបាន ដោយសារតែខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះ នឹងអាចរកបានប្រហែល ៥០ លានផោន ក្រោមកិច្ចសន្យារបស់គេនៅឯទឹកដី Old Trafford ដែលមានរយៈពេលជិត ២ ឆ្នាំ ។

Alexis Sanchez

មិនតែប៉ុណ្ណោះក្លឹបនៅក្របខ័ណ្ឌ Premier League មួយនេះក៏បានលើកលែងចំពោះថ្លៃផ្ទេរផងដែរ ដូច្នេះក្លឹប Inter អាចបង្វែរពីលក្ខខណ្ឌខ្ចីជើងរបស់របស់ Sanchez នៅឯទឹកដី San Siro ទៅជាការផ្លាស់ប្តូរមួយជាអចិន្ត្រៃយ៍ ខណ:ពួកគេបានផ្តល់ជូនកិច្ចសន្យារយៈពេល ៣ ឆ្នាំដល់ខ្សែប្រយុទ្ធរូបនេះ ដែលមានថ្លៃឈ្នួលប្រមាណ ១៣០,០០០ ផោនក្នុងមួយសប្តាហ៍ ។

ជាក់ស្តែងថ្លៃឈ្នួថ្មីនេះគឺវាតិចជាងកិច្ចសន្យារបស់ Sanchez នៅឯក្រុម United ដែលវាមានតម្លៃរហូតដល់ទៅ ៥៦០,០០០ ផោនក្នុងមួយសប្តាហ៍ឯណោះ ខណ:វាក៏បានធ្វើឲ្យគេក្លាយជាកីឡាករ ដែលទទួលបានប្រាក់ខែខ្ពស់ជាងគេបំផុតនៅ PL ផងដែរ ។

Alexis Sanchez

ហើយយ៉ាងណាមិញ ឥឡូវនេះ Sanchez មានសេរីភាពក្នុងការបន្តលេងឲ្យក្រុមនៅ Serie A មួយនេះបន្តទៀត ក្នុងក្របខ័ណ្ឌ Europa League ហើយរូបគេថែមទាំងអាចជួបក្រុម United ផងដែរប្រសិនបើក្លឹបទាំងពីរអាចឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២១ ខែសីហា ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ Hargreaves កំពុងណែនាំឲ្យលោក Solskjaer ចុះហត្ថលេខាលើតារាឆ្នើមគ្មានតម្លៃខ្លួនម្នាក់ មកក្លឹបរដូវក្តៅនេះ

អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United លោក Owen Hargreaves បានមាននិយាយថាគ្រូបង្វឹកលោក Ole Gunnar Solskjaer អាចសន្សំលុយបានរាប់លាន នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ តាមរយៈការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Mario Mandzukic ក្នុងការផ្ទេរមួយដោយឥតគិតថ្លៃ ។

Mario Mandzukic

គួរបញ្ជាក់ថាក្រុមបិសាចក្រហមកំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរសម្រាប់ខ្សែប្រយុទ្ធ Jadon Sancho ប៉ុន្តែក្លឹបនៅក្របខ័ណ្ឌ Bundesliga កំពុងបដិសេធមិនទទួលយកតម្លៃស្នើសុំណា ដែលទាបជាង ១០៨ លានផោនរបស់តារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះទេ ។

Jadon Sancho

តែទោះយ៉ាងណាលោក Hargreaves យល់ស្របថាក្លឹបត្រូវការទិញខ្សែការពារកណ្តាលម្នាក់ចូលក្លឹបទៀត មិនត្រឹមតែខ្សែប្រយុទ្ធនោះទេ ហើយគ្រូបង្វឹកលោក Solskjaer អាចនឹងមានបញ្ហាថវិកា ខណ:ជើងចាស់រូបនេះ បានណែនាំឲ្យចុះហត្ថលេខាលើខ្សែប្រយុទ្ធ Mandzukic ជំនួសវិញ បន្ទាប់ពីរូបគេបានបញ្ចប់កិច្ចសន្យាជាមួយក្រុម Al-Duhail Sports កាលពីខែកក្កដា ។

Mario Mandzukic

ហើយយ៉ាងណាមិញលោក Hargreaves បាននិយាយថា ៖ ” ខ្សែការពារពួកគេគឺស្ថិតក្នុងចំណោមក្រុមដែលល្អជាងគេនៅក្នុងលីគ ប៉ុន្តែបើនិយាយអំពីការរកគ្រាប់បាល់ពួកគេហាក់ដើរតាមពីក្រោយក្រុម Liverpool និង City ។ អ្នកអាចធ្វើបានជាមួយអ្នកដែលអាចស៊ុតបាល់បញ្ចូលទី ២០ គ្រាប់ ប៉ុន្តែខ្ញុំគិតថា United គួរតែយក Jadon Sancho ជាមុនសិនហើយបន្ទាប់មកអាចនឹងទទួលបាន Mandzukic ដោយឥតគិតថ្លៃផងដែរ ” ៕

ប្រភព: Metro 

You may also like