fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

Man Utd ត្រូវបានណែនាំ ឲ្យតាមចុះហត្ថលេខាលើតារាឆ្នើមតម្លៃខ្លួន ២០ លានផោន របស់ Juve ម្នាក់

ក្រុមបិសាចក្រហម Manchester United គួរតែពិចារណាចុះហត្ថលេខា ជាមួយអតីតខ្សែបម្រើក្រុម Arsenal កីឡាករ Aaron Ramsey ពីក្រុម Juventus នៅរដូវក្តៅខាងមុខនេះ ។

Aaron Ramsey

យ៉ាងណាមិញនេះ បើយោងតាមការលើកឡើងរបស់លោក Tony Cascarino ដែលបាននិយាយថាខ្សែបម្រើរបស់ក្រុម Juventus រូបនេះនឹងក្លាយជាជម្រើសដ៏ល្អបំផុតម្នាក់ សម្រាប់ក្រុមបិសាចក្រហម ហើយទំនងជានឹងត្រូវចំណាយប្រហែល ២០ លានផោនប៉ុណ្ណោះ ។

Aaron Ramsey

គួរបញ្ជាក់ថា Ramsey បានយល់ព្រមចូលរួមជាមួយក្រុម Juventus ក្នុងការផ្ទេរមួយដោយឥតគិតថ្លៃ កាលពីឆ្នាំមុន ដោយបានចុះកិច្ចព្រមព្រៀងរយៈពេលបួនឆ្នាំ ជាមួយក្លិបយក្ស Serie A មួយនេះ ។

ប៉ុន្តែទោះជាយ៉ាងណាខ្សែបម្រើរូបនេះ ហាក់បរាជ័យក្នុងការស្វែងរកឱកាសលេងនៅក្រុមដំបូង នៅរដូវកាលនេះ ខណ:មានរបាយការណ៍មួយនៅប្រទេសអ៊ីតាលីបានអះអាងថាក្រុម Juventus នឹងពិចារណាលក់កីឡាករសញ្ជាតិវេលស័រូបនេះចេញវិញ នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ ក្រោយមកដល់ក្លឹបទើបតែបានមួយរដូ​វកាល ។

Aaron Ramsey

មិនតែប៉ុណ្ណោះវាត្រូវបានគេយល់ទៀតថា ការវិលត្រលប់មកក្របខណ្ឌ Premier League វិញ ហាក់ដូចជាជម្រើសដ៏ល្អបំផុតសម្រាប់ Ramsey ខណ:អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក Cascarino ជឿជាក់ថាក្រុម Man United ពិតជាសាកសមបំផុត សម្រាប់ខ្សែបម្រើរូបនេះ ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់​៖ Klopp ត្រូវបានប្រាប់ឲ្យទិញតារាឆ្នើមរូបនេះ មកជំនួស Firmino បើសិនចង់ឲ្យតំបន់ប្រយុទ្ធ Liv កាន់តែគួរឲ្យខ្លាច

អតីតជើង​ចាស់លោក Danny Murphy ជឿជាក់ថាការចុះហត្ថលេខារបស់ Kylian Mbappe នឹងធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុម Liverpool កាន់តែគួរឱ្យខ្លាចជាងនេះ បើទោះបីជាពេលបច្ចុប្បន្ន កីឡាករ Roberto Firmino កំពុងធ្វើបានយ៉ាងល្អក៏ដោយ ។

Danny Murphy 

គួរបញ្ជាក់ថាខ្សែប្រយុទ្ធក្រុម Paris Saint-Germain រូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Anfield ខណៈដែលលោក Jurgen Klopp ត្រូវបានគេយល់ថាជាអ្នកកោតសរសើរដ៏ធំមួយរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ ចំពេលកីឡាករ Firmino ក៏ត្រូវបានផ្សារភ្ចាប់ក្នុងការផ្ទេរទៅកាន់ក្លឹប Bayern Munich ផងដែរ ។

Kylian Mbappe

ហើយយ៉ាងណាមិញ Firmino បានក្លាយជាផ្នែកដ៏សំខាន់មួយ នៅក្នុងក្រុម Liverpool ដោយអាចស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម បាន ៧ លើកបន្ថែមទៀត សម្រាប់ក្រុមរបស់លោក Klopp ។

Roberto Firmino

ប៉ុន្តែទោះជាយ៉ាងណាជើងចាស់លោក Murphy គិតថាមានតែខ្សែការពារ Virgil van Dijk ប៉ុណ្ណោះ ដែលមិនអាចរកអ្នកមកជំនួសបាននៅក្នុងក្រុមហង្សក្រហម ហើយលោកគិតថាការផ្លាស់ប្តូរសម្រាប់ Mbappe នឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់ Liverpool កាន់តែគួរឲ្យខ្លាចមួយកំរិតទៀត ៕

ប្រភព: Metro 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker