fbpx
ពត៌មានដោះដូរកីឡាករអង់គ្លេសអ៊ីតាលី

Man Utd នឹងព្រមព្រលែង Smalling ឲ្យទៅក្លឹបអុីតាលីភ្លាម បើពួកគេអាចទិញបានតារាឆ្នើមរូបនេះ ចូលក្រុមបាន

យោងតាមសេចក្តីរាយការណ៍មួយឲ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងអនុញ្ញាតឱ្យខ្សែការពារ Chris Smalling ចូលរួមជាមួយក្រុម Roma នៅក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ ប្រសិនបើពួកគេអាចធានាបាននូវការចុះហត្ថលេខាលើកីឡាករ Kalidou Koulibaly ពីក្រុម Napoli នៅរដូវក្តៅខាងមុខនេះ ។

Kalidou Koulibaly

គួរបញ្ជាក់ផងដែរថា Koulibaly គឺជាគោលដៅដ៏យូរអង្វែងមួយ សម្រាប់ក្រុមបិសាចក្រហម ហើយខ្សែការពាររូបនេះ ក៏កំពុងស្ថិតនៅលើរ៉ាដារបស់ក្លឹបកំពូលៗ ផ្សេងទៀតផងដែរ បន្ទាប់ពីបានឈ្នះពានរង្វាន់ជាខ្សែការពារឆ្នើមប្រចាំឆ្នាំរបស់ក្របខ័ណ្ឌ Serie A ។

Kalidou Koulibaly

ហើយមិនតែប៉ុណ្ណោះវាត្រូវបានគេយល់ថាក្រុម Napoli នឹងដាក់តម្លៃខ្លួនប្រមាណ ៩០ លានផោនសម្រាប់តារាឆ្នើមពួកគេរូបនេះ ខណ:របាយការណ៍មួយនៅក្នុងប្រទេសអ៊ីតាលីបានបង្ហាញថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះ កំពុងសុំប្រធានក្លឹប ដើម្បីចាកចេញនៅរដូវក្តៅខាងមុខនេះ ។

មិនតែប៉ុណ្ណោះបើតាមការចុះផ្សាយរបស់កាសែត La Gazzetta dello Sport បានឲ្យដឹងថាគ្រូបង្វឹកលោក Solskjaer នឹងយល់ព្រមអនុញ្ញាតឲ្យ Smalling ចុះហត្ថលេខាលើកិច្ចសន្យាអចិន្ត្រៃយ៍មួយ ជាមួយក្រុម Roma ប្រសិនបើពួកគេអាច សម្រេចការនាំយក Koulibaly មកកាន់ទឹកដី Old Trafford នៅរដូវកាលក្រោយនោះ ៕

Chris Smalling

​ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker