fbpx
បាល់ទាត់អឺរ៉ុបពត៌មានដោះដូរកីឡាករ

Man Utd ប្តេជ្ញានាំយកកីឡាករ ២ រូបនេះ ចូលក្រុមឲ្យបាន បើទោះលោក Solskjaer ត្រូវបណ្តេញចេញក្តី

ក្រុមបិសាចក្រហម Manchester United នឹងផ្តល់អាទិភាពដល់ការចុះកុងត្រាលើខ្សែបម្រើក្រុម West Ham កីឡាករ Declan Rice និងខ្សែការពាររបស់ក្លឹប Napoli កីឡាករ Kalidou Koulibaly នារដូវក្តៅខាងមុខនេះ ដោយមិនគិតពីអនាគតរបស់លោក Ole Gunnar Solskjaer ។

ជាការពិតណាស់បិសាចក្រហមកំពុងស៊ូទ្រាំនឹងការចាប់ផ្តើមរដូវកាលថ្មីដ៏អាក្រក់បំផុត ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ហើយទម្រង់ដ៏អាក្រក់របស់ពួកគេបាននាំឱ្យមានការសង្ស័យលើអនាគតរបស់លោក Solskjaer ក្នុងនាមជាអ្នកចាត់ការក្រុមបិសាចក្រហម ។

ហើយយ៉ាងណាមិញបើយោងតាមគេហទំព័រ Goal បានឲ្យដឹងថានាយកក្លឹប United បានប្តេជ្ញាចិត្តក្នុងការបន្តការកសាងក្រុមរបស់ពួកគេឡើងវិញ និងបានកំណត់គោលដៅរបស់ពួកគេទៅលើ Rice និង Koulibaly ។

ហើយមិនតែប៉ុណ្ណោះពួកគេចង់ចុះហត្ថលេខាលើកីឡាករទាំងពីររូបនេះ ដោយមិនគិតថា តើ Solskjaer នៅតែជាអ្នកចាត់ការរបស់ពួកគេទៀត ឬក៏អត់នោះទេ ខណ:ដែលក្រុមមានតម្រូវការលើតំបន់ខ្សែការពារ និងបម្រើបន្ថែមទៀត ៕

ប្រភព: Mirror 

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker