fbpx
ពត៌មានដោះដូរកីឡាករ

Man Utd សំលឹងឃើញតារាឆ្នើមក្រុម Spurs ពីររូប ដើម្បីនាំយកមកជួសជុលក្រុម នាខែមការាខាងមុខ

តាមសេចក្តីរាយការណ៍មួយឲ្យដឹងថាក្រុមបិសាចក្រហម Manchester United កំពុងពិចារណាផ្លាស់ប្តូរលើតារាឆ្នើមរបស់ក្លឹប Tottenham កីឡាករ Lucas Moura និង Eric Dier ។

គួរបញ្ជាក់ថាកីឡាករទាំងពីររូបនេះបានបរាជ័យក្នុងការចាប់ផ្តើម ការប្រកួតទៀងទាត់មួយ ក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកលោក Mauricio Pochettino រហូតមកដល់ពេលនេះ នៅរដូវកាលនេះ ។

ហើយយ៉ាងណាមិញបើយោងតាមសារព័ត៌មាន Daily Star បានអោយដឹងថា  Lucas Moura  បានក្លាយជាគោលដៅសំខាន់សម្រាប់គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer ក្នុងរយ:ពេល ១២ ខែកន្លងមកនេះ ។

មិនតែប៉ុណ្ណោះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះអាចលេងបានច្រើនទម្រង់ នៅក្នុងតំបន់ប្រយុទ្ធ ហើយក្រុម Man Utd ជឿជាក់ថាកីឡាករវ័យ ២៥ រូបនេះ អាចមកបំពេញចន្លោះប្រហោង សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងៗរបស់ក្រុមបិសាចក្រហម ។

លើសពីនេះ Dier គឺជាកីឡាករម្នាក់ទៀតរបស់ Spurs ដែលក្រុម United ត្រូវបានគេរាយការណ៍កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ ៕

ប្រភព: Daily Mail 

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker