fbpx
ពត៌មានដោះដូរកីឡាករអ៊ីតាលី

Marchisio ធ្លាប់ប្រាប់កីឡាករ Man Utd ម្នាក់ ថាគេគិតខុស ដែលយល់ព្រមផ្លាស់ទៅលេងនៅ PL ជាជាងទៅអេស្ប៉ាញ

អតីតជើងចាស់ Juventus កីឡាករ Claudio Marchisio ធ្លាប់បានប្រាប់ឲ្យខ្សែបម្រើ Paul Pogba បដិសេធក្រុម Manchester United ហើយចូលរួមជាមួយ Real Madrid ឬ Barcelona ជំនួសវិញ នៅពេលដែលក្រុមបិសាចក្រហមបានទាក់ទងចង់បានរូបគេទៅលេងវិញ នៅឆ្នាំ ២០១៦ ។

Paul Pogba

ជាក់ស្តែងកីឡាករសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់មានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយ Pogba អំឡុងពេលដែលពួកគេ ចំណាយពេលលេងជាមួយគ្នាក្នុងតំបន់បម្រើ​ នៅក្នុងក្រុម Juventus ខណ: Marchisio ក៏បានផ្តល់យោបល់់ដល់ Pogba ខ្លះៗផងដែរ មុនពេលមានការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford វិញ ក្នុងតម្លៃខ្លួន ៨៩ លានផោន ។

Claudio Marchisio

មិនតែប៉ុណ្ណោះ Marchisio ក៏ធ្លាប់បានព្រមាន Pogba អំពីបញ្ហាជាច្រើនផងដែរ ដែលខ្សែបម្រើរូបនេះ អាចនឹងត្រូវប្រឈមមុខ ចំពោះការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេស និងអតីតក្លឹបរបស់គេវិញនោះ ។

ហើយយ៉ាងណាមិញក្នុងបទសម្ភាសមួយនាពេលថ្មីៗនេះ  លោក Marchisio ត្រូវបានគេសាកសួរអំពីការរំពឹងទុករបស់ Pogba ដែលអាចនឹងចូលរួមជាមួយ Juve វិញ នៅរដូវក្តៅនេះ ខណ:គាត់បានឆ្លើយតបប្រាប់ទៅកាន់ Tuttosport ថា ៖ “ ប្រសិនបើរឿងនេះកើតឡើងមែននោះ ខ្ញុំពិតជារីករាយណាស់ ” ។

Paul Pogba

គេបន្តទៀតថា ៖ ” ខ្ញុំធ្លាប់បានប្រាប់គាត់រួចហើយ ថាគាត់ជ្រើសយកផ្លូវខុស ដែលព្រមផ្លាស់ទៅ Manchester ហើយខ្ញុំបានណែនាំគាត់ ឲ្យគួរតែជ្រើសរើសយកការផ្លាស់ប្តូរទៅកាន់ប្រទេសអេស្ប៉ាញជំនួសវិញ នៅពេលនោះ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ សួរថានរណាជា idol កាលពីក្មេង , Robertson ឆ្លើយគ្មានលាក់លៀម លើកឈ្មោះជើងចាស់រូបនេះភ្លែត

កីឡាករ Andy Robertson របស់ក្រុម Liverpool បានដាក់ឈ្មោះវីរបុរសរបស់ក្រុមហង្សក្រហម លោក Steven Gerrard ថាជា idol របស់ខ្លួនកាលពីកុមារភាព ។

Steven Gerrard

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិស្កុតឡេនរូបនេះ បានក្លាយជាផ្នែកសំខាន់មួយនៃភាពជោគជ័យរបស់ក្លឹប Liverpool  ក្នុងរយៈពេលកន្លងមកនេះ ដោយពួកគេអាចឈ្នះពានរង្វាន់ UCL កាលពីររដូវកាលមុន នឹងកំពុងឆ្ពោះទៅរកការឈ្នះពានរង្វាន់លីគ ជាលើកដំបូង ក្រោយខកខានអស់រយ:ពេល ៣០ ឆ្នាំ ផងដែរ ។

Andy Robertson

ប៉ុន្តែមុនទទួលបានភាពជោគជ័យនេះ  Robertson បានទម្លាយថាគ្រូបង្វឹកក្រុម Rangers បច្ចុប្បន្នលោក Gerrard ក៏ដូចជាអតីតជើងចាស់លោក Thierry Henry របស់ក្រុម Arsenal គឺជាកីឡាករឆ្នើមទាំង ២ ក្នុងក្របខ័ណ្ឌ Premier League ដែលបានជំរុញទឹកចិត្តរបស់គេ ឲ្យក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប ។

Andy Robertson

ជាក់ស្តែងនេះបើយោងតាមចម្លើយរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ​ ដែលត្រូវបានគេសួរនៅក្នុងកម្មវីធីមួយរបស់់ Twitter ខណ: Robertson ក៏បានដាក់ឈ្មោះជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Champions League កាលពីឆ្នាំមុនលើ Tottenham ថាជាការប្រកួតដ៏ល្អបំផុត នៅក្នុងអាជីពរបស់ខ្លួនផងដែរ ៕

ប្រភព: Mirror 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker