fbpx
UEFAបារាំង

Mbappe គ្មានសង្ឃឹមឈ្នះពានមួយនេះទេ បើបន្ដលេងឲ្យក្រុមដែលធ្លាក់ត្រឹមវគ្គ១៦ក្រុមនៅ UCL

Kylian Mbappe មិនអាចឈ្នះពាន Ballon d’Or បាននោះទេ បើសិនជារូបគេនៅលេងសំរាប់ក្លឹប Paris Saint-Gemain នេះបើតាមការលើកឡើងរបស់អតីតខ្សែប្រយុទ្ធរបស់ Liverpool, El Hadji Diouf។

Kylian Mbappe

កីឡាករវ័យ២០ឆ្នាំរូបនេះ បានឈរនៅលេខរៀងទី៤ ក្នុងចំណោមបេក្ខភាពប្រជែងពាន Ballon d’Or កាលពីឆ្នាំ ២០១៨ បន្ទាប់ពីបានជួយក្រុមជម្រើសជាតិបារាំងឈ្នះពាន World Cup នៅប្រទេសរុស្ស៊ី។

ហើយខ្សែប្រយុទ្ធរូបនេះ បានឈរនៅកំពូលនៃអ្នកដែលរកគ្រាប់បាល់បានច្រើនបំផុតកាលពីរដូវកាលមុននៅ Ligue 1 ដោយរកបាន៣៣គ្រាប់ ប៉ុន្ដែអតីតខ្សែប្រយុទ្ធសេណេកាល់លោក Diouf យល់ឃើញថា ការប្រកួតនៅលីគធំៗក្រៅពីនៅលីគបារាំង ទើបមានតំលៃសំរាប់កីឡាករដើម្បីអាចឈ្នះពាន Ballon d’Or បាន។

លោក Diouf បាននិយាយថា៖ “អ្នកដឹងថា ដើម្បីអាចឈ្នះពាន Ballon d’Or បាន អ្នកត្រូវតែចាកចេញពីបារាំង។ កីឡាករតែម្នាក់គត់ដែឡបានឈ្នះពាននេះនៅ Ligue 1 គឺលោក Jean-Pierre Papin។ ហើយគាត់បានលេងឲ្យក្រុម Marseille ដែលឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League។

Jean-Pierre Papin

“អ្នកអាចបរាជ័យនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយអាចឈ្នះពាន Ballon d’Or បាន ប៉ុន្ដែអ្នកមិនអាចធ្វើវាបាននោះទេ ប្រសិនបើអ្នកធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ។”

ហើយបុរសវ័យ៣៨ឆ្នាំរូបនេះ បានបន្ថែមថា៖ “គេអាចឈ្នះពាន Ballon d’Or បានយ៉ាងហោចណាស់ ៥ដង ព្រោះគេនៅក្មេងហើយមានទេពកោសល្យ។ ប៉ុន្ដែគេត្រូវទៅក្លឹបកំពូលណាមួយ។”

ប្រភព៖ Live Score

អានអត្ថបទបន្ទាប់៖ Scholes ណែនាំ Man United ឲ្យចុះហត្ថលេខា តារាឆ្នើមក្រៅជម្រើសនៅ Premier League មួយរូប

បច្ចុប្បន្នក្រុម Manchester United កំពុងប្រឈមបញ្ហាលំបាកចំពោះការរកគ្រាប់បាល់នៅក្នុងការប្រកួត ហើយអតីតតារាឆ្នើម Paul Scholes បានចង្អុលបង្ហាញ ខ្សែបម្រើ Mesut Ozil ថាជាកីឡាករដែលអាចជួយដោះស្រាយបញ្ហាបច្ចុប្បន្នរបស់ពួកគេបាន។

Mesut Ozil

ក្រុមបិសាចក្រហមបានបញ្ចប់កំណត់ត្រាមិនទទួលបានជ័យជំនះ ១១ប្រកួតជាប់គ្នា បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Partizan Belgrade ដោយលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ដោយបាល់ប៉េណាល់ទីដែលរកបានដោយ ខ្សែប្រយុទ្ធ Anthony Martial។

ដោយឡែក Ozil មិនមានឈ្មោះក្នុងបញ្ជីកីឡាកររបស់ Arsenal សំរាប់ការប្រកួតជ័យជំនះ ៣-២ ទល់នឹងក្រុម Vitoria SC នោះទេ ហើយរូបគេបានចូលលេងតែ២ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ។

វីរបុរសរបស់បិសាចក្រហម Scholes យល់ឃើញថា អតីតក្រុមរបស់លោកអាចនឹងទទួលបានផលចំណេញពីការចុះហត្ថលេខានាំយក Ozil មកចូលរួម ដោយលោកបានថ្លែងប្រាប់ BT Sport ថា៖ “ខ្ញុំមិនអាចយល់នូវស្ថានភាពរបស់ Ozil នោះទេ។ ខ្ញុំគិតថា គេជាកីឡាករដែលអាចផ្សាភ្ជាប់ក្រុមទាំងមូលជាមួយគ្នា។

Mesut Ozil

“ខ្ញុំគិតថាគេមានគុណភាពដ៏អស្ចារ្យ គេបានបង្ហាញវានៅក្នុងអាជីពរបស់គេ គេអាចជាចំលើយនៅក្នុងរយៈពេលខ្លី ខ្ញុំមិនដឹងឡើយ។ ខ្ញុំគិតថាវាអាស្រ័យទៅលើរូបគេផងដែរ។ ខ្ញុំមិនស្រមៃថាវានឹងកើតឡើងនោះទេ ប៉ុន្ដែខ្ញុំគិតថា គេជាកីឡាករដែល United ត្រូវការនាពេលនេះ។”

ប្រភព៖ Be Soccer

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker