បាល់ទាត់អឺរ៉ុប

Mbappe ជាកីឡាករទី៧របស់ Paris Saint-Germain ដែលបានឆ្លងវីរុសកូរ៉ូណា

Kylian Mbappe ត្រូវបានរាយការណ៍ថាបានឆ្លងវីរុសកូរ៉ូណា ខណៈដែលខ្សែប្រយុទ្ធរូបនេះ កំពុងជាប់ភារកិច្ចជួយក្រុមជម្រើសជាតិបារាំង សម្រាប់ការប្រកួត UEFA Nations League។

Kylian Mbappe

ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain បានបង្ហាញខ្លួននៅក្នុងជម្រើស១១នាក់ដំបូងសម្រាប់ក្រុមមាន់គកបារាំង ទល់នឹងក្រុមស៊ុយអែត។

Kylian Mbappe

ហើយបើតាមការចុះផ្សាយរបស់ France Football បានឲ្យដឹងថា Mabppe ជាកីឡាករចុងក្រោយរបស់ PSG ដែលបានឆ្លងកូវីត១៩ បន្ទាប់ពីមិត្តរួមក្រុម Neymar, Mauro Icardi, Angel Di Maria, Leandro Paredes, Keylor Navas និង Marquinhos។

Marquinhos & Neymar

កីឡាករវ័យ២១ឆ្នាំត្រូវបានដកឈ្មោះចេញពីក្រុមបារាំង ក្រោយឆ្លងវីរុសកូរ៉ូណា មុនពេលពួកគេចូលរួមប្រកួត Nations League ទល់នឹងក្រុមក្រូអាតនារាត្រីថ្ងៃអង្គារនេះ។

ហើយ Mbappe អាចនឹងត្រូវអវត្តមានសម្រាប់ការប្រកួតនៅ Ligue 1 ក្នុងការប្រកួតដែល PSG ត្រូវតតាំងជាមួយក្រុម Lens និង Marseille៕

ប្រភព៖ MARCA

You may also like