fbpx
Loading...
បាល់ទាត់អឺរ៉ុប

Mbappe ប្រាប់ឈ្មោះកីឡាករ ដែលឈរនៅលំដាប់ទី១ សំរាប់ការប្រជែងពាន Ballon d’Or ឆ្នាំនេះ

មានបញ្ហាចំរូងចំរាស់បានកើតឡើង សំរាប់លទ្ធផលនៃជ័យលាភីពាន Ballon d’Or កាលពីឆ្នាំ ២០១៨ ដោយកាលនោះខ្សែបម្រើ Luka Modric ជាកីឡាករដំបូងដែលបញ្ចប់កំណត់ត្រាឈ្នះពានកីឡាករល្អបំផុតមួយនេះ សំរាប់រយៈពេល១០ឆ្នាំចុងក្រោយ របស់ Cristiano Ronaldo & Lionel Messi។

អ្វីដែលនឹកស្មានមិនដល់នោះគឺ ខ្សែប្រយុទ្ធអាហ្សង់ទីន ឈរនៅលេខរៀងទី៥ ក្នុងចំណោមកីឡាករល្អបំផុត សំរាប់ការបោះឆ្នោតនោះ។

ជាទូទៅគេសន្មតថា កំពូលអ្នករកគ្រាប់បាល់ សក្ដិសមបំផុតសំរាប់ការឈ្នះពាននេះ បើទោះបីជា Modric បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមជម្រើសជាតិក្រូអាត ឈានដល់វគ្គផ្ដាច់ព្រ័ត្រ World Cup 2018 ហើយនឹងឈ្នះពាន Champions League ជាមួយនឹង Real Madrid ផងដែរ។

សំរាប់រដូវកាលនេះ Messi បានបង្ហាញទម្រង់លេងលេចធ្លោ សំរាប់ការប្រកួតនៅ Champions League នៅក្នុងវគ្គចែកពូល និង វគ្គ knock-out ដែលក្នុងនោះបានជួយក្រុម Barcelona ទំលាក់ Manchester United និង រកគ្រាប់បាល់ពីរគ្រាប់យកឈ្នះ Liverpool ៣-០ នៅជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

ប៉ុន្ដែ កីឡាករវ័យ៣១ឆ្នាំរូបនេះ មិនអាចជួយយឺតយោងក្រុម បាននោះទេ ដោយក្រុមហង្សក្រហមបានវាយបកយកឈ្នះនៅទឹកដី Anfield ដែលធ្វើអោយ ក្រុមអ្នកមានបុណ្យបាត់បង់ឱកាសឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UCL។ ទោះយ៉ាងណាក្ដី Messi បានជួយ Barca ឈ្នះពាន La Liga និង​ កំពុងឈរជា Top Scorer នៅអឺរ៉ុបផងដែរ។

ហើយ កីឡាករវ័យក្មេង Kylian Mbappe យល់ឃើញថា ប្រធានក្រុម Barcelona រូបនេះ ឈរនៅលំដាប់លេខ១ សំរាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ Ballon d’Or។

ខ្សែប្រយុទ្ធបារាំងបាននិយាយថា៖  “ទោះបីជាត្រូវធ្លាក់ចេញពីការ UCL ប៉ុន្ដែ Messi បានធ្វើគ្រប់យ៉ាងដើម្បីផ្លាស់ប្ដូរប្រកួត។ គាត់ឈរនៅលំដាប់លេខ១។ គាត់បានបង្ហាញថា គាត់ជាកីឡាករល្អបំផុតនៅឆ្នាំនេះ។”

ប្រភព៖  GiveMeSport

Tags
error: Content is protected !!
Close

Adblock Detected

Please consider supporting us by disabling your ad blocker