fbpx
បារាំងអេស្ប៉ាញ

Mbappe អោយទៅសួរ Valverde ថាតើវាពិបាកអត់ ពេលដែលលេងគ្មាន Messi…

ខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris Saint-Germain បានប្រៀបធៀបការអវត្តមានរបស់ Neymar ទៅនឹង Lionel Messi បន្ទាប់ពីក្រុមបារាំង ទទួលបរាជ័យ ២-១ ទល់នឹងក្រុម Lyon កាលពីថ្ងៃអាទិត្យ។

Neymar ត្រូវអវត្តមានប្រហែល៩សប្ដាហ៍ ដោយសារតែបញ្ហារបួស ដែលមានន័យថា គេនឹងត្រូវខកខានក្នុងការចូលរួមប្រកួត វគ្គ១៦ក្រុម Champions League ទល់នឹងក្រុម Manchester United។

Mbappe ត្រូវបានគេចោទសួរក្រោយប្រកួតថា៖ “តើវាពិតជាពិបាកមែនទេ នៅពេលដែលក្រុមលេងដោយគ្មាន Neymar?”

កីឡាករវ័យ២០ឆ្នាំរូបនេះ បានឆ្លើយតបថា៖ “ទៅ Barcelona ហើយសួរលោក [Ernesto] Valverde ថាតើវាពិបាកដែរទេ ដែលលេងដោយគ្មាន Messi។ ទៅ Juventus ហើយសួរលោក [Massimiliano] Allegri ថាតើវាពិបាកទេ ដែលលេងគ្មាន Cristiano Ronaldo។

“វាពិតជាពិបាក។ ប៉ុន្ដែយើងត្រូវទទួលយក វាជាផ្នែកមួយនៃបាល់ទាត់។ កាលពីឆ្នាំមុន គាត់ក៏រងរបួសដែរ ហើយវាពិតជាល្អ​បើយើងមិនធ្វើអោយមានកំហុសដដែលៗ ដូចកាលពីរដូវកាលមុន បើមិនដូច្នោះទេមានន័យថា យើងមិនបានអ្វីទាំងអស់។”

ប្រភព៖

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker