fbpx
បាល់ទាត់អឺរ៉ុបអេស្ប៉ាញ

Messi៖ “ខ្ញុំ​ចង់​ឲ្យ Cristiano ​លេង​នៅ​ក្លឹប​មួយ​នេះ​ជាង​លេង​ឲ្យ Juventus”

ជជែក​កាល​ពី​ពេល​ថ្មីៗ​នេះ Lionel Messi ​បាន​និយាយ​ដល់​រឿងរ៉ាវ​របស់ Cristiano Ronaldo ដែល​ជា​មិត្ត​គូ​ប្រកួត​ចាស់​នៅ LaLiga។ កីឡាករ​ព័រទុយហ្គាល់​បាន​ចាកចេញ​ពី Real Madrid ទៅ​ចូលរួម​នៅ Juventus នា​រដូវ​ក្តៅ​ឆ្នាំ ២០១៨។

Cristiano Ronaldo 

Messi ​បាន​បង្ហាញ​ការ​សោកស្តាយ​និង​ពិត​ជា​ចង់​ឲ្យ​គូ​ប្រជែង​ខ្លួន​បន្ត​លេង​នៅ​ទីក្រុង Madrid ជា​ជាង​ផ្លាស់​ទៅ Turin។ កីឡាករ​វ័យ ៣២ ឆ្នាំ​និយាយ​ថា៖ “ខ្ញុំ​ចង់​ឲ្យ Cristiano Ronaldo ​បន្ត​លេង​នៅ​ក្លឹប Real Madrid ក្នុង​លីគ​អេស្ប៉ាញ ដោយ​ខ្ញុំ​ចាំ​ថា​ការ​ចាកចេញ​របស់​គាត់​គឺ​ធ្វើ​ឲ្យ​គ្រប់​ក្រុម​ទាំង​អស់​មាន​ការ​ភ្ញាក់ផ្អើល”។

Messi និង Ronaldo
Lionel Messi

ជជែក​ដល់​ស្ថានការណ៍​ក្នុង​ការ​លេង​ឲ្យ Barca សព្វថ្ងៃ បុរស​សញ្ជាតិ​អាហ្សង់ទីន​សង្កត់​ធ្ងន់៖ “នៅ​ថ្ងៃ​នេះ​គំនិត​របស់​ខ្ញុំ​និង​គ្រួសារ​គឺ​សុទ្ធ​សឹង​តែ​ចង់​ឲ្យ​បញ្ចប់​អាជីព​នៅ​ទី​នេះ ពោល​គឺ​នឹង​គ្មាន​ការ​ផ្លាស់ប្តូរ​អ្វី​នោះ​ទេ ទាំង​ដែល​ខ្ញុំ​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​នោះ​ដែរ​ជាមួយ​ក្លឹប”៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ នេះ​រាប់​ឆ្នាំ ២០១៩ សុទ្ធ! Messi ឈរ​លេខ ២ ខណៈ Ronaldo ដាច់​ឆ្ងាយ​ក្រៅ​តារាង Top 10

ថ្វី​បើ​ស្ថិត​លើស​វ័យ ៣០ ឆ្នាំ​ទៅ​ហើយ​ក្តី ប៉ុន្តែ​តារា​ឆ្នើម​ទាំង​ពីរ​មាន Lionel Messi និង Cristiano Ronaldo នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​មិន​ចាញ់​យុវជន​ស្រករ​ក្រោយ​ឡើយ។

Lionel Messi

ជជែក​ដល់​ស្ថិតិ​គ្រាប់​បាល់​សម្រាប់​ឆ្នាំ ២០១៩ នេះ​សុទ្ធ គឺ Messi ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ ខណៈ​កីឡាករ​វ័យ ៣៤ ឆ្នាំ Cristiano Ronaldo ឈរ​ក្រៅ​ចំណាត់ថ្នាក់​ Top 10។ តារា​ឆ្នើម​ក្លឹប​ Barcelona ​រក​បាន ៣១ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៣៥ ប្រកួត ឈរ​លេខ​ពីរ​ប្រចាំ​លីគ​កំពូល​ទាំង ៥។

Robert Lewandowski

កីឡាករ​មួយ​រូប​គត់​ដែល​យក​ឈ្នះ​លើ Messi គឺ Robert Lewandowski ដែល​មាន ៣៣ គ្រាប់ រី​ឯ Ronaldo ឈរ​លេខ ១៦ ឯ​ណោះ​ដែល​រក​បាន​ ១៦ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ២៦ ប្រកួត ក្រោយ​ត្រូវ​សម្រប​នឹង​ប្រព័ន្ធ​លេង​ទប់​របស់ Juventus។

Kylian Mbappe
Cristiano Ronaldo

​ចំណាត់ថ្នាក់​ទី ៣ គឺ Sergio Aguero រក​បាន ២៦ គ្រាប់/៣២ ប្រកួត រី​ឯ Karim Benzema ​រក​បាន ២៥ គ្រាប់/៣៦ ប្រកួត និង Kylian Mbappe បិទ​តំណែង​ Top 5 ​រក​បាន ២៤ គ្រាប់/២៨ ប្រកួត៕

ប្រភព៖ FoxSportAsia

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker