fbpx
UEFA

Messi ឈរជា Top Scorer នៅ UCL ពេល Valverde ដឹកនាំ ខណៈលេខពីរមិនមែនបានមកពីកីឡាករ Barca

ក្រុម Barcelona ទទួលបានជ័យជំនះ ២-១ នៅក្នុងការប្រកួតវគ្គចែកពូល Champions League ទល់នឹងក្រុម Slavia Prague កាលពីយប់ថ្ងៃពុធនេះ នៅទឹកដីសាធារណរដ្ឋឆែក។

បាល់ដែលធ្វើឲ្យចូលទីខ្លួនឯងរបស់ ខ្សែបម្រើ Peter Olayinka នៅនាទីទី៥៧នៃការប្រកួត ហើយវាជាគ្រាប់បាល់ own-goal ទី៧ ដែលក្រុមអ្នកមានបុណ្យទទួលបាន ចាប់តាំងពីផ្ដើមរដូវកាល ២០១៧/១៨។

ក្រោមការដឹកនាំរបស់លោក Ernesto Valverde មានតែតារាឆ្នើម Lionel Messi ប៉ុណ្ណោះដែលរកគ្រាប់បាល់បានច្រើនជាងគេពោលគឺ ១៩គ្រាប់ ខណៈដែល Ousmane Dembele និង Luis Suarez រកបានម្នាក់៤គ្រាប់ នៅ UCL។

កីឡាករដែលស៊ុត own-goal ទាំង៧​ ក្នុងការប្រកួតទល់នឹង Barcelona នៅ Champions League ក្រោមការដឹកនាំរបស់លោក Valverde មានដូចជា៖

  • Sebastian Coates / Sporting CP
  • Jeremy Mathieu / Sporting CP
  • Dimitris Nikolaou / Olympiacos
  • Daniele De Rossi / AS Roma
  • Kostas Manolas / AS Roma
  • Luke Shaw / Manchester United
  • Peter Olayinka / Slavia Prague

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ មេធំក្លឹបមួយនៅអ៊ីតាលី បង្ហើបពីឱកាសក្នុងការនាំយក Zlatan Ibrahimovic មកចូលរួម

លោក Aurelio De Laurentiis ប្រធានក្លឹប Napoli បានបង្ហើបថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic អាចនឹងចូលរួមជាមួយ Napoli នៅខែមករានេះ ដោយលោកបាននិយាយថា ការសំរេចចិត្តគឺអាស្រ័យទៅលើកីឡាករសញ្ជាតិស៊ុយអែតរូបនេះ។

Aurelio De Laurentiis

Ibrahamovic មិនបានលាក់បាំងអ្វីនោះទេ សំរាប់បំណងចង់បញ្ចប់អាជីពរបស់ខ្លួនជាមួយនឹង Napoli ហើយកុងត្រារបស់កីឡាកររូបនេះ ជាមួយនឹង LA Galaxy នឹងអស់សុពលភាពនៅពីរខែបន្ទាប់។

Zlatan Ibrahimovic

លោក De Laurentiis បានថ្លែងប្រាប់ទូរទស្សន៍ TV Luna ថា៖ “វាមិនមែនជាការស្នើសុំអ្វីនោះទេ ប៉ុន្ដែគេអាចជាគោលដៅរបស់ខ្ញុំ។ គេជាមិត្តភក្ដិ ខ្ញុំបានស្គាល់គេមិនមែនក្នុងនាមជាកីឡាករនោះទេ ប៉ុន្ដែជាបុគ្គលទូទៅ ព្រោះយើងនៅក្នុងសណ្ឋាគារនៅ Los Angeles។

Zlatan Ibrahimovic

“ខ្ញុំបានអញ្ជើញគេទទួលទានអាហារពេលល្ងាចជាមួយនឹងប្រពន្ធកូនរបស់គេ ហើយយើងមានពេលវេលាដ៏ល្អ។​ វាអាស្រ័យទៅលើគេ គេបាននិយាយពីរឿងនេះប្រហែលពីរបីខែមុន។”

ប្រភព៖ Be Soccer

 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker