fbpx
World Cup 2018

Messi ទម្លាយពីប្រទេសទាំង 5 ដែលជាឧបសគ្គធំសម្រាប់ក្រុមអាហ្សង់ទីនក្នុងការប្រកួត World Cup

ខណ:ដែលបានធ្វើដំណើមកដល់ទឹកដីប្រទេសរុស្សុីភ្លាមកីឡាករ Lionel Messi បានបង្ហាញពីគូប្រជែងដ៏ធំបំផុតទាំង 5 របស់ក្រុមអាហ្សង់ទីនសម្រាប់ការឈ្នះពានរង្វាន់ World Cup ឆ្នាំ 2018 ។

 

ជាក់ស្តែងខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Barcelona រូបនេះបានចង្អុលបង្ហាញថាតើក្រុមរបស់ប្រទេសណាដែលពួកគេចាំបាច់ត្រូវប្រុងប្រយ័ត្ននៅរដូវក្តៅនេះ ។

យ៉ាងណាមិញដោយនិយាយទៅកាន់សារព័ត៌មាន ‘Sport ‘ Messi បានលើកឡើងថា: ” មានក្រុមផ្សេងៗដែលចូលរួមក្នុងការប្រកួតដោយមានជំនឿចិត្តបំផុត នឹងលេងបានល្អបំផុតដូចជាប្រទេសប្រេស៊ីល អាល្លឺម៉ង់ អេស្ប៉ាញ បារាំងនិងប៊ែលហ្ស៊ិក ” ។

មិនតែប៉ុណ្ណោះរូបគេបានបន្តទៀតថា “ក្រុមអាហ្សង់ទីនមានកីឡាករល្អៗ និងបទពិសោធន៍នៃការប្រកួត World Cup ក្នុងលើកចុងក្រោយ ។ ហើយវានឹងក្លាយជាការប្រកួតប្រជែងមួយ ” ៕

ប្រភព: Mirror

 

 

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker