fbpx
អេស្ប៉ាញ

Messi ប្រាប់ឈ្មោះគ្រូបង្វឹកម្នាក់ ដែលខ្លួនចង់ឲ្យមកដឹកនាំ Barca បើសិនលោក Valverde ត្រូវបណ្តេញចេញ

អ្នកចាត់ការក្លឹប Barcelona លោក Ernesto Valverde កំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង នៅរដូវកាលនេះ ដោយសារតែការចាប់ផ្តើមមិនល្អ ខណ:ដែលក្រុមយក្សនៅតំបន់កាតាឡាន់មួយនេះ បានបរាជ័យចំនួន ២ លើករួចមកហើយ ដោយមានរបាយការណ៍មួយបានអះអាងថាកីឡាករ Lionel Messi ចង់អោយគាត់ចាកចេញពីក្លឹប និងបានប្រាប់ពីជម្រើសរបស់គេ សម្រាប់មកធ្វើជាអ្នកចាត់ការរបស់ក្លឹបបន្ទាប់ ។

ជាក់ស្តែងរបាយការណ៍ដដែលនេះបានបញ្ជាក់បន្ថែមទៀតថា Messi ចង់ឲ្យលោក Xavi Hernandez មកធ្វើជាអ្នកចាត់ការក្រុមជំនួសលោក Valverde ខណ:ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ជឿជាក់ថា Xavi ធ្លាប់មានបទពិសោធច្រើនជាមួយក្លឹបជាច្រើនឆ្នាំ ។

គួរបញ្ជាក់់ផងដែរថាបច្ចុប្បន្ន Xavi គឺជាគ្រូបង្វឹកក្លឹប Al Sadd នៅប្រទេសកាតា បន្ទាប់ពីគាត់បានបញ្ចប់អាជីពជាកីឡាករ ប៉ុន្តែទោះយ៉ាងណាអតីតខ្សែបម្រើរូបនេះត្រូវបានគេរំពឹងថានឹងវិលត្រឡប់ទៅកាន់ទឹកដីក្រុម Barca វិញឆាប់ៗនេះ  ៕

ប្រភព: FoxsportsAsia 

Tags

Leave a Reply

Your email address will not be published. Required fields are marked *

Close

Adblock Detected

Please consider supporting us by disabling your ad blocker