fbpx
UEFAបាល់ទាត់អឺរ៉ុប

Messi លើកឈ្មោះក្រុមទាំង ៤ ដែលខ្លួនគិតថាអាចប្រជែង Barca ដណ្តើមពានរង្វាន់ UCL នៅរដូវកាលនេះ

កីឡាករ Lionel Messi បានជ្រើសរើសយកក្លឹបខ្លាំង ៗ ទាំង ៤ ដែលខ្លួនគិតថានឹងប្រជែងជាមួយ Barcelona នៅពានង្វាន់ក្របខណ្ឌ Champions League រដូវកាលនេះ ។

Lionel Messi

គួរបញ្ជាក់ថាក្រុមកាតាឡានមួយនេះ នឹងត្រូវលេងការប្រកួតជើងទីមួយ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ទល់ក្លឹប Napoli សប្តាហ៍ក្រោយ ខណៈដែលពួកគេកំពុងសម្លឹងរកការឈ្នះពានរង្វាន់នេះម្តងទៀត ចាប់តាំងពីឆ្នាំ ២០១៥ មក ។

Lionel Messi

រំលឹកថាក្រុម Barca បានរងនូវការបរាជ័យបន្តបន្ទាប់ នៅក្នុងវគ្គជម្រុះរយ:ពេល ២ រដូវកាលចុងក្រោយ ដោយចាញ់ក្រោមថ្វីជើងរបស់ Liverpool ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯទឹកដី Anfield កាលពីខែឧសភា និងក្រុម Roma នៅរដ្ឋធានីរបស់ប្រទេសអ៊ីតាលី ក្នុងវគ្គ ៨ ក្រុមចុងក្រោយ នៅឆ្នាំ ២០១៨ ។

Lionel Messi

ហើយយ៉ាងណាមិញកីឡាករ Messi ពិតជាអស់សង្ឃឹមយ៉ាងមុតមាំថាក្លឹបរបស់គេ អាចធ្វើបានល្អប្រសើនៅរដូវកាលនេះ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ គិតថាកំពុងមានក្លឹបចំនួនបួន ដែលអាចប្រកួតប្រជែងជាមួយ Barca ប្រសិនបើពួកគេចង់លើកពានរង្វាន់ម្តងទៀត ។

Liverpool

លើសពីនេះ Messi បាននិយាយនៅក្នុងបទសម្ភាសជាមួយ Mundo Deportivo ថា ៖ “ ក្រុមទាំងអស់សុទ្ធតែមានភាពស្មុគស្មាញ និងពិបាក ។ ជាពិសេសយើងឃើញថា PSG បានប្រកួតជាមួយ Dortmund ហើយទទួលបានលទ្ធផលចាញ់។ ខណ: Liverpool បានទៅដល់ទឹកដី Atletico ហើយបានចាញ់ដូចគ្នា ប៉ុន្តែខ្ញុំគិតថា Liverpool, Juventus, Paris និង Madrid គឺជាក្រុមខ្លាំងបំផុត ដែលត្រូវប្រឈមមុខ ” ៕

Juventus

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ មិនលាក់បាំង! Haaland ទម្លាយថារូបគេ តែងចាត់ទុកតារាកំពូលរូបនេះ ជា Idol របស់ខ្លួន

កីឡាករ Erling Haaland បាននិយាយថារូបគេ បានជំពាក់គុណរបស់ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo ដែលបានធ្វើការបំផុសគំនិតរបស់គេ ដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប ។

Erling Haaland

គួរបញ្ជាក់ថា Haaland កំពុងមានរដូវកាលដ៏អស្ចារ្យបំផុតមួយ​ ក្រោយបានពីបានស៊ុតបាល់បញ្ចូលទី ១១ គ្រាប់គួរឱ្យភ្ញាក់ផ្អើល ក្នុងចំណោម ៧ ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុម Borussia Dortmund បន្ទាប់ពីបានធ្វើការផ្លាស់ប្តូរក្នុងតម្លៃខ្លួន ១៧ លានផោន ពីក្រុម Red Bull Salzburg កាលពីខែមករា ។

Erling Haaland

មិនតែប៉ុណ្ណោះរវាងក្លឹប Salzburg និង Dortmund កីឡាករវ័យ ១៩ ឆ្នាំរូបនេះ មានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៩ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ២៩ ប្រកួត រដូវកាលនេះ ខណៈដែលរូបគេបន្តលេងតាមឆន្ទៈរបស់ខ្លួន ។

ហើយយ៉ាងណាមិញ ដោយនិយាយអំពីភាពជោគជ័យរហូតមកដល់ពេលនេះ Haaland បានចាត់ទុក Ronaldo និមិត្តរូបរបស់ខ្លួន ដើម្បីយកគម្រូតាម​ ។

Cristiano Ronaldo

លើសពីនេះ Haaland  បាននិយាយថា ៖ ” ខ្ញុំចង់ជួបគាត់ ហើយប្រាប់គាត់ថាខ្ញុំឥឡូវនេះជាកីឡាករបាល់ទាត់អាជីពម្នាក់ហើយ ។ ហើយខ្ញុំពិតជាអរគុណគាត់ខ្លាំងណាស់ ។ សម្រាប់ខ្ញុំ គាត់តែងតែជាតារាម្នាក់ ដែលខ្ញុំតែងយកគម្រូតាមជានិច្ច ” ៕

ប្រភព: Daily Mail 

Tags
Close

Adblock Detected

Please consider supporting us by disabling your ad blocker